ការ​ចាប់​ខ្លូ​ន​អ្នកកាសែត​ឈ្មោះ ឆោម ស៊ី​ថា សង្ស័យ​ថា​ជា​រឿងប្រឌិត

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ លោក សោម ស៊ី​ថា ចាងហ្វាង​កាសែត ដំណឹង​កម្ពុជា បាន​ផ្តល់​បទ​សម្ភាសន៍​ជា​ផ្លូវ​ការណ៍​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង ការ​បាញ់បោះ នោះ​ទេ ហើយ​លោក​ក៏​គ្មាន​កាំភ្លើង​ដូចដែល​គេ​ចោទប្រកាន់​នោះ​ដែរ​។ ការ​ចាប់​ខ្លូ​ន​អ្នកកាសែត ឈ្មោះ ឆោម ស៊ី​ថា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​ចាងហ្វាង​កាសែត ដំណឹង​កម្ពុជា មាន​ទីលំនៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខ​ណ្ឌ័​សែន​សុខ រាជធានី​ភ្នំពេញ ស្នាក់​នៅ​សាខា​ស្នាក់​ការ​កាសែត នៅ​ភូមិ​ទឹក​លិច ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង ស្រុក​ស្វាយ​លើ​។

ហាក់​មិន​មាន​ភាព​ប្រក្រតី គេ​សង្ស័យ​ថា ជា​រឿងប្រឌិត​ដើម្បី​ចាប់ខ្លួន​អ្នកកាសែត យ៉ាង​អយុត្តិធម៌ ខណៈ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​កន្លែង​កើតហេតុ​អះអាង​ថា អត់​ម​ឮ​សំឡេង​កាំភ្លើង ឬ​ការ​បាញ់​អី​នោះ​ទេ លុះ​ឃើញ​ប៉ូលិស​មក​សួរនាំ​ទើប​ពួក​គាត់​មានការ​ភ្នា​ក់​ផ្អើល​។ ដោយហេតុ​ថា មិន​មាន​នរណា​ម្នាក់​បានឮ​ស្នូរ​កាំភ្លើង សូ​ម្បី​តែ​សំឡេង​បន្តិច​ក៏​មិន​មាន​ដែរ​។ ហេតុការណ៍​គួរ​ឲ្យ​ហួសចិត្ត​មួយ​នេះ បាន​ធ្វើ​ឲ្យ​មហាជន​រិះគន់​យ៉ាង​ខ្លាំង​ថា មន្ត្រី​យោធា​នោះ​បាញ់​គំរាម​មក​លើ​អ្នកកាសែត​ទើប​សម​ជាង ព្រោះ​គេ​មិន​ដែល​ឃើញ​អ្នកកាសែត ណា​ម្នាក់ មាន​កាំភ្លើង​នោះ​ទេ គឺ​មាន​តែ​ទូរស័ព្ទ​ដៃ​កា​មេ​រា​។

ហើយ​ចំពោះ​ការ​ចោទប្រកាន់​នេះ សមត្ថកិច្ច​មិន​បាន​បង្ហាញ​អាវុធ​នោះ​ដែរ​។ មាន​តែ​សម្ដី​អះអាង​ប៉ុណ្ណោះ មហាជន​នៅ​មាន​ច​ម្ង​ល់​មួយទៀត​ថា តើ​មូលហេតុ​អ្វី​បានជា​លោក​ព្រះ​រា​ជ្ញា​ខេត្តព្រះវិហារ គ្រាន់តែ​ឮ​សំឡេង​រាយការណ៍ ឬ​ប្ដឹង​តាម​ទូរស័ព្ទ​ក៏​បញ្ចា​ឲ្យ​ចាប់ខ្លួន​អ្នកការ​សែត​នោះ​ភ្លាម​។ អ្នក​បើករថយន្ត តា​កូ​ម៉ា​រូប​នោះ​មានឈ្មោះ ម៉ី ស៊ូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ​ដំណាក់ ឃុំ​កំពង់​ប្រណាក ស្រុក​,​ខេត្តព្រះវិហារ​។

មន្ត្រី​យោធា បាន​អះអាង​ថា ឈ្មោះ ឆោម ស៊ី​ថា អ្នកកាសែត បាន​បើកឡាន​ដេញ​បាញ់​គំរាម​មក​លើ​ខ្លួន​ចំនួន​០២​គ្រាប់ និង​រក​ឃើញ​សម្បក​ផ្ទុះ​។ ជុំវិញ​ករណី​ខាងលើ​នោះ កំពុង​មានការ​សង្ស័យ​អាច​ជា​លេស​របស់​យោធា ដែល​កំពុង​រកស៊ី​ដឹក​បទ​ល្មើ​ល​។ ចំណែក​លោក ស៊ុន អេ​ង អធិការ​ស្រុក​ស្វាយ​លើ មិន​អាច​សុំ​ការ​បំ​ភ្លើ​បាន​ទេ​ជុំវិញ​ការ​ចាប់ខ្លួន​ចាងហ្វាង​កាសែត​រូប​នេះ​៕

អត្ថបទដែលជាប់ទាក់ទង