ឪពុកចុងតិរច្ឆាន ចាប់រំលោភកូនស្រីអាយុ១២ឆ្នាំបានសម្រេច
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះ ផ្លូវភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវ។ ឪពុកចុងម្នាក់ត្រូវបានប្រពន្ធប្តឹងនគរបាល ឲ្យឃាត់ខ្លួន បន្ទាប់ពីឲ្យកូនស្រីអាយុ១២ឆ្នាំ កោសខ្យល់ ហើយមានអារម្មណ៍ផ្លូវភេទ ចាប់រំលោភសេពសន្ធវៈរហូតបានសម្រេចបានតែមួយថ្ងៃបែករឿង ។ ជនសង្ស័យជាឪពុកចុងឈ្មោះ ទុំ សេរីវី អាយុ៣១ឆ្នាំ មុខរបរខ្វៃជ្រូក ស្នាក់នៅកន្លែងកើតហេតុខាងលើ។
ចំណែកក្មេងស្រីរងគ្រោះ អាយុ១២ឆ្នាំ ដែលត្រូវជាកូនប្តីមុន។ តាមក្រុមគ្រួសារក្មេងស្រីបានឲ្យដឹងថា ៖ នៅវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បុរសជាឪពុកចុងបានត្រឡប់មកពីមកពី ខ្វៃជ្រូកវិញ មិនស្រូលខ្លួន ក៏បានប្រើកូនស្រី(កូនប្តីមុន)ឲ្យកោសខ្យល់។ ខណៈនោះឪពុកចុង របស់នាងបានធ្វើសកម្មភាពចាប់រំលោភរហូតតែបានសម្រេច។ បន្ទាប់ពីចាប់រំលោភនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ក្មេងស្រីមិនស្រូលខ្លួនក៏បានដេកដណ្ដប់ផួយ ស្ត្រីជាម្តាយបានសួរនាំ ក៏បានបែករឿងហើយ ក៏បាននាំទៅឲ្យគ្រូពេទ្យពិនិត្យ រួចប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលសង្កែទី១ឲ្យឃាត់ខ្លួនបុរសជាប្តីតែម្តង។
តាមប្រភពព័ត៌មានឲ្យដឹងថា ក្មេងស្រីជាកូនប្តីមុន។ រយៈពេលប្រមាណ៣ឆ្នាំមកហើយ ដែលស្ត្រីជាម្តាយ បានគ្នាជាប្តីប្រពន្ធ ជាមួយបុរសរូបនោះជាប្តីប្រពន្ធ ដោយបានកូនស្រីមួយអាយុ២ឆ្នាំ មិននឹកស្មានថា បុរសជាឪពុកចុងចិត្តតិរច្ឆានចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំ ជាកូនប្តីមុនបែបនេះទៅកើត៕