អភិបាលខេត្តរតនគិរី ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរស្រុក.ឃុំពិនិត្យករណីប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់នៅស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី÷ លោក ថង សាវុន អភិបាលខេត្តរតនគិរី នៅថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១៩ កន្លងទៅ បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក/ឃុំ និងមន្រ្តីអ្នកមុខអ្នកការមួយចំនួន អញ្ជើញពិពិនិត្យករណីប្រជាពលរដ្ឋចំនួន៣ឃុំក្នុងស្រុកអូរយ៉ាដាវ គឺឃុំ ប៉ាតេ ឃុំសោមធំ និងឃុំប៉ក់ញ៉ាៃ ដែលកំពុងប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់នារដូវប្រាំងនេះ។ តាមការបញ្ជាក់ពីលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ដោយសារទទួលរងនូវឥទ្ធិពល អ៊ែ នីណូ ធ្វើឲ្យរដូវប្រាំងបានអូសបន្លាយ មានរយៈពេលយូរមានសភាពក្តៅហួតហែងខ្លាំង បណ្តាលឲ្យប្រភពទឹកក្នុងឃុំមួយចំនួនទទួលរង នូវការរីងស្ងួត អណ្តូងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋក៏រីងស្ងួតជា ហេតុធ្វើឲ្យប្រជាពលរដ្ឋកង្វះខាទឹកប្រើប្រាស់តាំងពី ខែកុម្ភៈឆ្នាំ២០១៩មកម្លេះ។ លោកអភិបាលស្រុកបន្តថា ដោយមើល ឃើញពីការលំបាក របស់ប្រជាពលរដ្ឋដែលខ្វះខាតទឹក ប្រើ ប្រាស់ រដ្ឋបាលស្រុក បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុបចុះអន្តរាគមន៍ជួយដល់ប្រជាពករដ្ឋដែលជួបនឹងកង្វះខាត ទឹកប្រើប្រាស់ប្រចាំថ្ងៃភ្លាមៗផងដែរ។ ក្នុងឱកាសនេះ លោក ថង សាវុនធ្វើការណែរនាំដល់ អាជ្ញាធរស្រុកអូរយ៉ាដាវ ក៏ដូជាមន្ទីរជំនាញពិនិត្យលទ្ធភាពដើម្បីធ្វើការស្តារអណ្តូងទឹកតាមខ្្នងផ្ទះប្រជាពលរដ្ឋ និងជីកអាងតង់ស្តុកទឹកឲ្យបាន២អាង ក្នុងភូមិ គងធំ បន្ថែមពីលើស្រះចំនួន៤ ដែលរដ្ឋបាលស្រុកបានជីកជូនប្រជាពលរដ្ឋ២៧០ គ្រួសារក្នុងភូមិរួចមកហើយនោះ។ ដោយឡែកនៅភូមិសោមកានិញឃុំសោមធំមន្ទីរធនធានទឹកនិងឧតុនិយមខេត្តត្រូវសហការជាមួយស្រុកអន្តរាគមន៍ជាបន្ទាន់ជីកស្រះឲ្យបានចំនួន ៣ស្រះដោយស្រះនិមួយៗ មានទំហ៊ំ ១០x១០ដើម្បីឆ្លើុយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ៣៤៤គ្រួសារក្នុងភូមិ។ ចំពោះភូមិ ប៉ក់ធំ ឃុំប៉ក់ញ៉ៃ លោកអភិបាលខេត្តក៏បានឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋដោយបានឲ្យមន្ទីរធនធានទឹក ជីកស្រះជូន១ស្រះនិងប្រឡាយ១០០ម៉ែត្រជូនផងដែរ។ នៅទីតាំងដែលបានចុះពិនិត្យលោកអភិបាលខេត្តបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋឲ្យចេះរក្សាទឹក ទុកឲ្យបានត្រឹមត្រូវ និងប្រើ ប្រាស់ដោយសន្សំសំចៃ ដោយសាររដូវប្រាំងក្តៅខ្លាំង ដូច្នេះតម្រូវការទឹកក៏មានច្រើន។ ហើយអាជ្ញាធរខេត្តនឹងនៅតែបន្តជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតទឹក សម្រាប់ប្រើ ប្រាស់រហូតដល់រដូវវស្សាចូលមកដល់ ។ ជាមួយគ្នានេះ ប្រជា ពលរដ្ឋទាំង៣ឃុំខាងលើ បានសម្ដែងនូវអំណរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ថង សាវុនអភិបាលខេត្ត ព្រមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយក ចិត្តទុកដាក់ គិតគូរពីការលំបាក និងតម្រូវការរបស់ពួកគាត់ ហើយជានិច្ចកាលតែងបានចុះសួរសុខទុក្ខ និងដោះស្រាយបញ្ហាជូនពួកគាត់ជាប់ជាប្រចាំ។ សូមបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋក្នុងស្រុកអូរយ៉ាដាវជួបបញ្ហាកង្វះខាតទឹកប្រើប្រាស់សម្រាប់ការតែការមុជការបោកគួគសម្លៀកបំពាក់ និងសត្វពាហនៈ តែទឹកសម្រាប់បរិភោគនិងចម្អិនអាហារប្រចាំថ្ងៃពួកគាត់ប្រើប្រាស់ អណ្តូងប្រព្រៃណីតូចៗ តាម មាត់អូរ តាម មាត់ច្រប់ដែលគ្រប់កគ្រាន់ សម្រាប់តែការទទួលទាននិងចម្អិនម្ហូបអាហារតែប៉ុណ្ណោះ៕ សាវ័ន