ស្លាប់៦នាក់ដោយគ្រោះថ្នាក់យន្តហោះនៅរដ្ឋតិចសាស អាមេរិក
អន្តរជាតិ៖ គ្រោះថ្នាក់យន្តហោះ ធុនតូចប្រភេទ Beechcraft BE58 នៅរដ្ឋតិចសាសកាលពីថ្ងៃទី២២ខែមេសា បណ្តាលឲ្យស្លាប់ ០៦នាក់ ។ សារព័ត៌មាន CNN បានដកស្រង់សម្តីលោក Jason Reyes អ្នកនាំពាក្យ ក្រសួងសុវត្ថិភាពចរាចរណ៍សាធារណ រដ្ឋតិចសាស(Tex xass)បានឲ្យដឹងថា ហេតុការគ្រោះថ្នាក់ កើតឡើងនៅវេលាម៉ោង០៩ព្រឹក(ម៉ោងក្នុងតំបន់) ថ្ងៃទី២២ ខែមេសា នៅជិតទីក្រុង Kerrville គ្រោះថ្នាក់នោះបានសម្លាប់មនុស្ស ទាំង៦នាក់នៅលើយន្តហោះ ។ យន្តហោះជួបគ្រោះថ្នាក់ពេលត្រៀមចុះចត ដោយបំណែកយន្តហោះត្រូវបានរកឃើញនៅចម្ងាយពីអាកាសយានដ្ឋានដល់ជិត ១០គីឡូម៉ែត្រ នៅភាគខាងជើងអាកាសយានដ្ឋាន ។ យន្តហោះខាងលើបានហោះហើរចេញពីទីក្រុង Houston ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុ បណ្តាលឲ្យគ្រោះថ្នាក់នៅឡើយទេ។ ក្រុមអ្នកជំនាញរបស់ FAA កំពុងតែបើកការស្រាវជ្រាវ ករណីគ្រោះថ្នាក់ខាងលើ ដោយបញ្ជូនអ្នកជំនាកញទៅកាន់តំបន់យន្តហោះធ្លាក់៕