ពិធីប្រកាស និងប្រគល់ភារកិច្ចជូនក្រុមការងារថ្នាក់ជាតិ-ថ្នាក់ខេត្ត ចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ

កោះកុង÷ នៅរសៀលនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាស និងប្រគល់ភារកិច្ច:កិច្ចជូនក្រុមការងារថ្នាក់ជាតិ-ថ្នាក់ខេត្តចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងស្រុក ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង និងជាប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុទ្ធទាំងបីប្រភេទ និងមន្ត្រីរាជការជាច្រើននាក់ ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានថ្លែងថា បានធ្វើការបែងចែកសមាជិកក្រុមការងារថ្នាក់ជាតិ ដែលបានអញ្ជើញមកពីក្រសួងស្ថាប័នរាជរដ្ឋាភិបាលចំនួន៩៥រូប ទៅតាមក្រុមការងារចុះជួយក្រុង ស្រុក ទាំង៧ តាមស្ថានភាពភូមិសាស្ត្រ និងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន ។តាមវិស័យក្រសួង ស្ថាប័ននិងមន្ទីរអង្គភាពជុំវិញខេត្ត និងធ្វើការបែងចែកមន្ត្រីថ្នាក់ដឹកនាំខេត្ត មន្ត្រីគ្រប់មន្ទីរស្ថាប័នជំនាញទាំង២៣ និងកងកម្លាំងប្រដាប់អាវុធជាសមាជិកនៅគ្រប់ក្រុមការងារក្រុង ស្រុកទាំងអស់ ដោយបានប្រគល់ភារកិច្ច:កិច្ចជូនលោកអភិបាលក្រុង ស្រុក ជាអនុប្រធានអចិន្ត្រៃយ៍ដូចក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដែរ ។

លោកជំទាវ អភិបាលខេត្តបានថ្លែងទៀតថា តាមរយ:ការទទួលសេចក្តីសម្រេច និងអនុសាសន៍ណែនាំរបស់សម្តេចពិជ័យសេនា ប្រធានក្រុមការងារថ្នាក់ជាតិ នាពេលខាងមុខនេះយើងខ្ញុំទាំងអស់គ្នាជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានក្រុង ស្រុកទាំងអស់ សូមប្តេជ្ញាចិត្តខិតខំយកចិត្តទុកដាក់ អនុវត្តការងារចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកោះកុងដំណើរការឲ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ នាក្នុងឱកាសនេាះដែរ សម្តេចសេនាពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាស្ត្រថា ថ្នាក់ខេត្តត្រូវព្យាយាមចុះតាមមូលដ្ឋានដើម្បីពាំមាំការសួរសុខ ទុក្ខនិងធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអោយបានញឹកញាប់ ជាពិសេសថ្នាក់មូលដ្ឋានផ្ទាល់តែម្តងត្រូវធ្វើយ៉ាងណានាំគ្នាចុះសួរសុខទុក្ខនិងសំណេះសំណាលដល់ប្រជាពលរដ្ឋអោយបានជាប់លាប់ ជាងនេះទៅទៀតគឺប្រជាជនដែលរស់នៅតំបន់ដាច់ស្រយ៉ាល ដើម្បីអោយបងប្អូនប្រជាពលរដ្ឋជឿជាក់មកលើថ្នាក់ដឹកនាំរបស់យើង។

សម្តេចសេនាពិជ័យ ទៀ បាញ់ មានប្រសាស្ត្រទៀតថា ខេត្តកោះកុងគឺជាខេត្តមួយសំបូរទៅដោយធនធានកោងកាង រឿងនេះសំខាន់ណាស់ ដូចឆ្នេះក្រសួងមន្ទីរកសិកម្ម រុក្ខមាញ់និងនាសាទ និងមន្ទីរបរិស្ថាន ត្រូវមើលអោយបានច្បាស់ ថាតើព្រៃណាខ្លះដែលជាតំបន់អភារ:ការពារដោយបរិស្ថាន ហើយតំបន់ណាដែលជាគំរបព្រៃឈើគ្រប់គ្រងដោយមន្ទីរសកិកម្ម តំបន់នេះមានព្រៃ កោងកាងនិងព្រៃធំៗជាច្រើន ហើយក៏មានការកាប់បំផ្លាញជាច្រើនដែរដូចឆ្នេះពេលនេះត្រូវមានវិធានការនាំគ្នាការពារអោយបានជាប់លាប់។ សម្តេចពិជ័យ បានមានប្រសាស្ត្រទៀតថា នៅតំបន់នេះព្រៃស្មាច់សម្បូរ ដើមធំៗច្រើនណាស់ នៅតាមតំបន់ទំនាប ព្រែកតូចៗ តែឥឡូវនេះបានបាត់បង់អស់ហើយដោយសាការកាប់ខ្ទេចខ្ទីអស់ នៅសល់តែដើមតូចៗ នេះជារឿងជាក់ស្តែងមួយ ដូចនេះត្រូវថែរក្សាឡើងវិញ ។ មួយទៀតភាពម្ចាស់ការ ក្នុងការថែរក្សាអោយបាននៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល បញ្ហាព្រៃឈើ បញ្ហាអភារ: និងបញ្ហាបរិស្ថាន ត្រូវមើលថែការពារវាជារឿងចាំបាច់បំផុត៕

អត្ថបទដែលជាប់ទាក់ទង