ស្ត្រីគួររៀបចំអ្វីខ្លះ នៅពេលរួមភេទលើកដំបូង?
សុភាពផ្លូវភេទ ៖ ស្ត្រីមួយចំនួនតែងតែមានការព្រួយបារម្ភ ចំពោះការរួមភេទរបស់ខ្លួនជាលើកដំបូង ជាមួយដៃគូស្នេហា សង្សារ ឬស្វាមីជាដើម។ ខាងក្រោមនេះជាប្រការមួយចំនួន ដែលស្ត្រីគ្រប់រូបគួរយល់ដឹងបន្ថែម។
ការរួមភេទ ដោយសុវត្ថិភាព
នេះមានន័យថា អ្នកត្រូវចេះការពារខ្លួន តាមរយៈការប្រើប្រាស់ស្រោមអនាម័យ ជាពិសេស ប្រសិនបើអ្នក មិនទាន់មានគម្រោង ចង់បានកូននោះទេ។
កុំរំពឹងខ្ពស់ខ្លាំងពេក
គ្រាដំបូង អ្វីៗប្រហែលជាមិនអាច សមតាមបំណងប្រាថ្នាអ្នកនោះទេ ដូច្នេះចូរកុំសង្ឃឹមខ្ពស់ពេក ហើយក៏កុំអន់ចិត្តដែរ។ លើកក្រោយៗ អ្នកប្រហែលជាមានក្តីសុខ ច្រើនជាងនេះជាមិនខានឡើយ។
ដកដង្ហើម
ថ្ងៃដំបូង ប្រហែលជាធ្វើឲ្យអ្នកភ័យញាប់ញ័រ និងមានភាពតានតឹង ប៉ុន្តែចូរធ្វើខ្លួនឲ្យសប្បាយ ហើយរង់ចាំស្វាមីរបស់អ្នកទៅ។ តាមលក្ខណៈធម្មជាតិ អ្នកណាក៏ដឹងថាត្រូវធ្វើម៉េចដែរ នៅពេលហ្នឹងនោះ។
កុំភ្លេចបបោសអង្អែល
ស្ត្រីមួយចំនួន ប្រហែលជាគិតថា ការធ្វើបែបនេះនឹងធ្វើឲ្យដៃគូ ស្មានថាយើងធ្លាប់ឆ្លងកាត់រឿងនេះ ប៉ុន្តែវាមិនដូច្នេះនោះទេ។ ការរួមភេទ មិនមែនសំដៅតែទៅលើការដាក់បញ្ចូលក្នុងប្រដាប់ភេទនោះទេ ប៉ុន្តែវាជាការថើប ការស្ទាប និងការនិយាយពាក្យអាសអាភាស។
រៀងចំខ្លួន
អ្នកត្រូវងូតទឹក និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ថ្ងៃដំបូងរបស់អ្នក។
កុំរំពឹងថា ឈានដល់ចំណុចកំពូល
ថ្ងៃដំបូង ប្រហែលជាពិបាកបន្តិចហើយ សម្រាប់មនុស្សស្រី ក្នុងការឈានដល់ចំណុចកំពូល ពីព្រោះអ្នកប្រហែលជាមានការឈឺចាប់ ឬមិនមានផាសុកភាពប៉ុន្មាននោះទេ។ កុំធ្វើពុត
ប្រសិនបើអ្នកឈឺ ឬមិនស្រួល សូមកុំធ្វើពុត ហើយទ្រាំខាំមាត់អី ប្រាប់ដៃគូរបស់អ្នកទៅ៕