ចាប់បានហេីយ !!! ឃាតករដែលសម្លាប់កាត់ក្បាលយាយចៅ ០២នាក់ នៅខេត្តកំពង់ចាម់………….
ខេត្តកំពង់ចាម ៖ ឃាតកម្មដ៏សារហាវ សម្លាប់កាត់ក្បាលជនរងគ្រោះ ០២នាក់ យាយ និងចៅស្រី បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
កម្លាំងសមត្ថកិច្ចរបស់ស្នងការខេត្ត និងកម្លាំងជំនាញជនជាតិបរទេសជាច្រើននាក់ បានចុះស្រាវជ្រាវពិនិត្យកោសល្យវិច្ច័យ ស្លាកស្នាមយ៉ាងយកចិត្តទុកដាក់ អស់រយៈពេល ០៤ថ្ងៃ ទីបំផុតឃាតករត្រូវបានចាប់ខ្លួន ជាអ្នករស់នៅក្នុងភូមិឃុំជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ឹម ខេង ភេទប្រុស អាយុ៥៥ឆ្នាំ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្បែរផ្ទះជនរងគ្រោះ។ ចំណែកជនរងគ្រោះទាំង ០២នាក់ ត្រូវបានឃាតករ កាត់ក្បាលយកទៅបាត់ មានឈ្មោះ ពូ អូន ភេទស្រី អាយុ៦៥ឆ្នាំ និងចៅឈ្មោះ ខេង សាវឿន ភេទស្រី អាយុ៦ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើ ជារឿងគំនុំ ឈានរហូតដល់កាប់សម្លាប់យ៉ាងព្រៃផ្សៃបែបនេះ។ ក្រោយពីចាប់ខ្លួនបានជនសង្ស័យ ក្នុងករណីឃាតកម្មខាងលើ កាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនាំខ្លួនទៅស្នងការខេត្ត ដើម្បីសាកសួរបន្តទៅតាមតិវិធីច្បាប់ ៕