ឡានកូរ៉េ កញ្ចាស់គ្មានស្លាកលេខ ហ៊ានដឹកឈើទាំងថ្ងៃដោយមិនខ្លាចញញើតនិងសមត្ថកិច្ច
កណ្តាល៖ រថយន្តកូរ៉េ ដឹកឈេីមួយគ្រឿងលោតឆាតមិនផុតត្រូវបានកម្លាំងរដ្ឋបាលព្រៃឈេីស្រុកអង្គស្នួលសហការជាមួយខាងផ្នែករដ្ឋបាលព្រៃឈេីខេត្តកំពង់ស្ពឺចុះធ្វេីការបង្ក្រាបបាននៅចំណុច ខាងត្បូងផ្សារអង្គ ព្រំប្រទល់កំពង់ស្ពឺ កណ្តាល។
ការចុះបង្ក្រាបរថយន្តដឹកឈេីខាងលេីធ្វេីឡេីងនៅព្រឹកថ្ងៃទី០២ ខែ មេសា ឆ្នាំ២០១៩ វេលាម៉ោង ៧៖៣០នាទី ដឹកនាំកម្លាំងដោយលោក ទឹម សុីថង នាយសង្កាត់រដ្ឋបាលព្រៃឈេីស្រុកអង្គស្នួលនិងមានការសហការចូលរួមពីលោកលី គឹមសាន្តនាយរងផ្នែករដ្ឋបាលព្រៃឈេីខេត្តកំពង់ស្ពឺចុះធ្វេីការបង្ក្រាបរថយន្តដឹកឈេីដែលគ្មានច្បាប់អនុញ្ញាតមួយគ្រឿងនៅចំណុចខាងលេីបាននឹងកន្លែងតែម្តង។ រថយន្តដឹកឈេីខាងលេីជាប្រភេទរថយន្តកូរ៉េ ១តោន កន្លះ ពណ៍ខៀវ គ្មានស្លាក់លេខ ដែលគេសង្ស័យថា ជារបស់ក្រុមឈ្មួញ បំរុងលោតឆាតយកឈេីទាំងនោះទៅលក់បន្តនៅប្រទេសវៀតណាមតាមច្រកទឹកដីខេត្តតាកែវនេះតែម្តង។
លោក ទឹម សុីថង នាយសង្កាត់រដ្ឋបាលអង្គស្នួល បានអោយអ្នកសារព័ត៍មានយេីងដឹងថា ឈេីទាំងនេះជាប្រភេទឈេីចំរុះ ដែលមានចំនួនប្រម៉ានជិត២០ដុំ និងមានមុខកាត់៣០ជុំ ២០ជុំ នឹងជាប្រភេទឈេីម៉ៃតាប់មួយចំនួនទៀត ។
លោកទឹម សុីថង បានបន្តទៀតថា រថយន្តនឹងឈេីខាងលេីលោកបានប្រគាល់ជូនខាងខណ្ឌរដ្ឋបាលព្រៃឈេីខេត្តកំពង់ស្ពឺដេីម្បីយកមករក្សាទុកចាត់ការតាមនិតិវិធី ច្បាប់ស្តីអំពីព្រៃឈេី ហេីយលោកនឹងបន្តយុទ្ធនាការមួយនេះជាបន្តបន្ទាប់ទៀត ជាពិសេសបង្ក្រាបទប់ស្កាត់រាល់បទល្មេីសដឹកជញ្ជូនផលអនុផលព្រៃឈេីដែលគ្មានច្បាប់អនុញ្ញាតដូចករណីរថយន្តដឹកឈេីខាងលេីនេះជាដេីម៕