ដោះស្រាយគំនុំចាស់ដោយប្រេីកាំបិតកាប់ប្រហារលេីគូរទំនាស់ជនស័ង្សយចំនួន០៦នាក់ត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួន
បាត់ដំបង៖ នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ២០១៩ អនុវត្តនូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងជំនាញក្នុងផែនសហការណ៍ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែដែលមានលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ ជាអធិការនគរបាលស្រុកចុះបង្ក្រាប ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ដោយកាំបិត )ដោយធ្វេីការនាំខ្លួនជនសង្ស័យចំនួន ០៦ នាក់ ដែលជនសង្ស័យទាំង០៦នាក់នេះបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន ០២ នាក់កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ០១និង០០នាទីរំលងអាធ្រាតុនៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដេីម្បីដោះស្រាយគំនុំចាស់ ។
ជនសង័្សយទាំង០៦នាក់រួមមាន៖ 1-ឈ្មោះ ជ័យ សុផាត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាជនដៃដល់ ) 2-ឈ្មោះ វឿន សុខផេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាជនដៃដល់ ) 3-ឈ្មោះ ចិត្ត រក្សា ហៅ វិបុត្រ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិហប់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ( ជាបក្សពួក ) 4-ឈ្មោះ រ៉ាត់ ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាបក្សពួក ) 5-ឈ្មោះ សាន្ត សារិទ្ធិ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។( ជាបក្សពួក ) 6-ឈ្មោះ ណាន យ៉ារ៉ាហ្វាត់ ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិស្វាយកង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង( ជាបក្សពួក ) ក្នុងនោះបានដកហូតវត្ថុតាងរួមមាន ៖ – កាំបិតកែច្នៃ ចំនួន ០២ដើម – ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន ០២គ្រឿង។
ជនរគ្រោះក្នុងករណីហិង្សាដោយចេតនានេះរួមមាន៖ 1-ឈ្មោះ វឿត សូរិយា ហៅតូ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ( បណ្តាលឲ្យរងរបួសមុតរយះក្បាលនិងស្មាខាងស្តាំ ) 2-ឈ្មោះ ស៊ុន ចាន់ថូ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( បណ្តាលឲ្យរងរបួសមុត រយះក្បាលនិងដៃខាងស្តាំ ) បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការក សាងសំណុំរឿងដើម្បីបញ្ជូនជនសង័្សយនិងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕