សមត្ថកិច្ចបាន រកឃើញរថយន្ដ Range Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 ហើយនៅ មុខយានដ្ឋានជួសជុលរថយន្ត ឯក វុទ្ឋី លើផ្លូវ៣៧១
ភ្នំពេញ៖ ពេលនេះ សមត្ថកិច្ចបាន រកឃើញរថយន្ដ Range Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 ហើយនៅ មុខសមត្ថកិច្ចបាន រកឃើញរថយន្ដ Range Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 ហើយនៅ មុខយានដ្ឋានជួសជុលរថយន្ត ឯក វុទ្ឋី លើផ្លូវ៣៧១ យានដ្ឋានជួសជុលរថយន្ត ឯក វុទ្ឋី លើផ្លូវ៣៧១ ។ ចំណែកម្ចាស់រថយន្តរកមិនទាន់ឃើញនៅឡើយទេ នៅវេលាម៉ោង១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩នេះ ។
គួរបញ្ចាក់ផងដែរថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជារឿងមួយគួរអោយសោកស្តាយណាស់ ចំពោះ មរណភាពរបស់ កញ្ញា ឌុំ រីដា បានធ្វេីឲ្យមានការរំជួលចិត្ត និងសោកស្តាយជាខ្លាំងពីសំណាក់ក្រុមគ្រួសារ និងមិត្តភ័ក្តស្និតស្នាលរបស់កញ្ញាពិតជាមិនអាចទទួលយកបាន ព្រោះតែមរណភាពនេះជាការបាត់បង់នូវមនុស្សម្នាក់មានចរិតស្លូតបូតសុភាពរាបសារ និងជាមនុស្សព្យាយាមក្នុងការសិក្សាមួយរូប តែអកុសលត្រូវរថយន្តបុកស្លាប់នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ។ កញ្ញា ឌុំ រីដា មានអាយុ២២ឆ្នាំ មានស្រុកកំណេីត នៅក្នុងភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ កញ្ញា ជាកូនស្រីដែលរស់នៅក្នុងគ្រួសារជីវភាពក្រីក្រមួយក្នុងខេត្តកណ្តាល ហើយក៏ជាអ្នកប្រឹងប្រែងខំសិក្សាមួយរូបក្នុងការបំពេញចំណេះវិជ្ជាផងដែរ។ កញ្ញាជាសិស្សឆ្នើមមួយរូប និងទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យ «ផារ៉ាហ្គន» អតីតសាកលវិទ្យាល័យ «ហ្សាម៉ាន់»។
បើតាមឪពុករបស់ ឌុំ រីដា បានឲ្យដឹងថា រីដា ជាសិក្សាឆ្នាំទី៤ ហើយជិតបញ្ចប់ថ្នាក់បរិញ្ញាបត្រទៅហើយ។ មរណភាពរបស់ រីដា មិនត្រឹមតែក្រុមគ្រួសារទេ ដែលសោកស្តាយ មិត្តភក្តិ និងគ្រូៗបង្រៀននៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» ក៏បានសម្តែងការសោកស្តាយជាពន់ពេកផងដែរ។ ម្តាយរបស់ កញ្ញា ឌុំ រីដា ឈ្មោះ ផាត់ ពៅ ចំណែកឪពុកឈ្មោះ ឌុំ វុធ។ លោក ដេត សុខឧត្តម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យផារ៉ាហ្គន បានលើកឡើងជាមួយអារម្មណ៍ក្តុកក្តួលថា មរណភាពរបស់កញ្ញា រីដា ជាការបាត់បង់និស្សិតដ៏ឆ្នើមមួយរូប។
លោក ដេត សុខឧត្តម បានបញ្ជាក់លើ Facebook ដូច្នេះ «យើងបានបាត់បង់និស្សិតដ៏ឆ្នើមម្នាក់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ ដោយសារការបើកបរដែលខ្វះទំនួលខុសត្រូវ គ្មានគុណធម៌ក្នុងខ្លួនរបស់បុគ្គលម្នាក់។ សូមឲ្យវិញ្ញាណក្ខន្ធរបស់រីដាទៅកាន់សុគតិភព ហើយសង្ឃឹមថា នាងនឹងទទួលបានយុត្តិធម៌»។ ការទទួលបានអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ «ផារ៉ាហ្គន» ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយនៅកម្ពុជានោះ គឺជារឿងដ៏កម្រសម្រាប់អ្នកសិក្សាមកពីគ្រួសារមានជីវភាពខ្វះខាតដូចជាកញ្ញា រីដា។ បន្ទាប់ពីការប្រឹងប្រែងជម្នះឲ្យកូនសិក្សាអស់រយៈពេល ១៦ឆ្នាំ សល់តែបន្តិចទៀតប៉ុណ្ណោះក្តីរីករាយនឹងកើតមានសម្រាប់ក្រុមគ្រួសារពេលកូនស្រីជាទីស្រឡាញ់បញ្ចប់ការសិក្សារបស់គេ។ ប៉ុន្តែក្តីសង្ឃឹម ក្តីរីករាយរបស់ក្រុមគ្រួសារចំពោះកូនស្រី ដែលជាអ្នកចូលចិត្តសិក្សារៀនសូត្ររហូតបានអាហារូបករណ៍ពីសាកលវិទ្យាល័យដ៏ល្បីមួយនៅកម្ពុជា ត្រូវបានរលាយសូន្យអស់ព្រោះតែការបើកបរគ្មានទំនួលខុសត្រូវរបស់ជនបង្ក ។
មហាជនបានសម្តែងនូវការសោកស្តាយជាខ្លាំង ហើយចាត់ទុកមរណភាពរបស់កញ្ញា ជាការបាត់បង់នូវធនធានមនុស្សមួយរូប ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ ហើយក៏ជាការសម្លាប់ក្តីរំពឹងដ៏ធំធេងរបស់ក្រុមគ្រួសាររីដាផងដែរ។ កញ្ញា ឌុំ រីដា ត្រូវបានរថយន្ត ស៊េរីទំនើបម៉ាក Rang Rover ពាក់ផ្លាកលេខភ្នំពេញ 2AF-7777 បុកប៉េីងហោះដូចក្រដាសបណ្ដាលឲ្យស្លាប់យ៉ាងអណោចអធម៌ ននៅខណ្ឌទួលគោកនារសៀលថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ ខណះដែរកញ្ញាកំពុងតែជិះម៉ូតូធ្វើដំណើរទៅកាន់សាលា។
បច្ចុប្បន្នសពរបស់កញ្ញា ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ទាំងអារម្មណ៍ក្តុកក្តួល សោកសៅ និងមិនអាចទទួលយកបាន ។ សង្ឃឹមថា អ្នកបង្កនិងបានបង្ហាញមុខ ដេីម្បីអោយសពទទួលបានយុត្តិធម៌ និងវិញ្ញាណក្ខន្ធបានស្ងប់សុខ ហេីយគ្រួសារសពបានអស់ចិត្តផង ៕