ភ្លៀងលាយខ្យល់កន្រ្តាក់វាយរលំផ្ទះពលរដ្ឋអស់ចំនួន១០ខ្នងមិនប៉ះពាល់ដល់អាយុជីវិតមនុស្សទេ
ខេត្តរតនគិរី៖ ផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នងរងនូវការខូចខាតអស់ទាំងស្រុង បន្ទាប់ពីភ្លៀងធ្លាក់មួយមេនិងខ្យល់កន្ត្រាក់បានវាយបំផ្លាញ់។
ហេតុការណ៍គ្រោះមហន្តរាយធម្ម
ជាតិខាងលើនេះបានកើតឡើងកាលពីវេលាម៉ោ៧និង៣០នាទីយប់ ថ្ងៃសៅរ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃ២៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកូន
មុំបានបញ្ជាក់ថា នៅស្រុកូនមុំ មានភ្លៀងធ្លាក់មួយមេ ស្រោច
ស្រពលើឃុំចំនួនបី គឺឃុំ ត្រពាំងច្រេស ត្រពាំងក្រហម និងឃុំស្រែអង្គ្រង។ ក្នុងនោះមានភ្លៀងធ្លាក់តិចៗទៅលើឃុំចំនួន២ គឺឃុំស្រែអង្គ្រង និងឃុំត្រពាំងច្រេស។
ដោយឡែកតែឃុំត្រពាំងក្រហមភ្លៀងធ្លាក់ខ្លាំង ជាងមួយម៉ោងរហូតដល់មានធ្លាក់ព្រិល នឹងលាយឡំដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាជនចំនួន១០ខ្នង ក្នុងនោះ៤ខ្នងបានរលំដល់ដី ចំណែក៦ខ្នងទៀត របើកស័ង្កសី និងជញ្ជាំង។
តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ប៉ុន្តែគ្រាន់តែខូចខាតសម្ភារៈដូចជាកាឡេថង០១គ្រឿង និងម៉ូតូ៣គ្រឿងផងដែរ៕ដោយ សាវ័ន