យុវជនម្នាក់ ឲ្យតែផឹកស្រាស្រវឹងចង់តែចាក់សម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ នៅស្រុកអណ្តូងមាស
ខេត្តរតនគិរី÷ យុវជនម្នាក់ ឲ្យតែផឹកស្រាស្រវឹងរកតែចង់ធ្វើអត្តឃាតខ្លួនឯង ចំនួន២-៣ដងមកហើយតែលើកនេះបានសម្រេចដូចបំណងមែន។
ករណីធ្វើអត្តឃាតខ្លួនឯងនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃសៅរ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ស្ថិតនៅក្នុងភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្តូងមាស។
មន្ត្រីនគរបាលស្រុកអណ្តូងមាសបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សល់ ទីញ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ
មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។
មន្ត្រីនគរបាលបានបន្តថា មូលហេតុជនរងគ្រោះឲ្យតែផឹកស្រាស្រវឹងពេលណា ចង់យកកាំបិតចាក់ខ្លួនឯង តែលើកនេះចាក់ចំ ពោះត្រូវ២-៣កាំបិតរងរបួសធ្ងន់ធ្ងរ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យនិងប្រគល់ឲ្យក្រុមគ្រួសារ ជន រងគ្រោះដឹកបញ្ជួនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំញ៉ាង៕ដោយ សាវ័ន