អភិបាលខេត្តតាកែវ ព្រមានដកតំណែងអភិបាលស្រុកណា បណ្ដោយឲ្យឈ្មួញដឹកជ្រូកខុសច្បាប់ចូលតាមស្រុករបស់ខ្លួន
អភិបាល ខេត្តតាកែវ លោក អ៊ូច ភា បាន ព្រមាន ចាត់ វិធាន ក្ដៅ ចំពោះ អភិបាលស្រុក ក្រុង រូប ណា ដែល បណ្ដោយ បើកដៃ ឲ្យ ឈ្មួញ ទុច្ចរិត នាំ ចូល ជ្រូក ដោយ ខុសច្បាប់ ពី ប្រទេស វៀតណាម ដឹក កាត់ តាម ស្រុក របស់ ខ្លួន ពិសេស គឺ ស្រុក ជាប់ ព្រំដែន ។
ថ្លែង ក្នុង កិច្ចប្រជុំ បន្ទាន់ ស្ដី ពី ការ ត្រួតពិនិត្យ និង ទប់ស្កាត់ ការ ឆ្លង រាលដាល ជំងឺ ប៊េ ស្ដ ជ្រូក អាហ្វ្រិក នៅ រសៀល ថ្ងៃ ទី ២២ ខែមីនា ឆ្នាំ ២០១៩ នេះ នៅ សាល ប្រជុំ សាលាខេត្ត តាកែវ លោក អ៊ូច ភា អភិបាលខេត្ត បាន ថ្លែង នៅ ចំពោះ គណៈ អភិបាលស្រុក ក្រុង និង មន្ត្រី ជំនាញ ពាក់ព័ន្ធ ថា ប្រសិនបើ លោក ពិនិត្យ ឃើញ ថា មាន អាជ្ញាធរ មូលដ្ឋាន ណា មានការ ពាក់ព័ន្ធ ទៅ នឹង ករណី នាំ សត្វ ជ្រូក ចូល តាម ច្រករបៀង ដោយ ខុសច្បាប់ ស្រុក នោះ គឺជា អ្នក ទទួល ខុស ត្រូវ ចំពោះ មុខ ច្បាប់ ជា ពិសេស អាច នឹង ត្រូវ ដក តំណែង ចេញ តែ ម្តង ។
ឯកឧត្តម អភិបាល ខេត្តតាកែវ បាន បន្ត ថា ចំពោះ សត្វ ជ្រូក ដែល នាំ ចូល តាម ច្រកព្រំដែន គឺ ត្រូវ តែ នាំ ចូល តាម ច្រក ទ្វារ អន្តរជាតិ ភ្នំ ដិ ន តែ មួយ គត់ ដើម្បី ធានា បាន សុវត្ថិភាព និង ភាព ស្របច្បាប់ របស់ ឈ្មួញ ទាំងនេះ ជា ពិសេស មិន ធ្វើ ឲ្យ បាត់បង់ ចំណូល ពន្ធគយ ដែល ជា ការ ធ្វើ ឲ្យ ជួយ លើក ស្ទួយ សេដ្ឋកិច្ចជាតិ ថែម មួយ កម្រិត ទៀត ។
ឯកឧត្តម អ៊ូច ភា អភិបាល ខេត្តតាកែវ បាន បន្ថែម ថា ប្រសិនបើ ឃើញ ឡាន ដឹក ជ្រូក ដែល ឆ្លងកាត់ មូលដ្ឋាន របស់ ខ្លួន តាម ស្រុក ក្រុង នីមួយៗ អាជ្ញាធរ ស្រុក ក្រុង ត្រូវ តែ ឃាត់ ទុក រថយន្ត ដឹក ជ្រូក នេះ ហើយ ឆែក មើល ឯកសារ ពាក់ព័ន្ធ ថា តើ មាន អាជ្ញាប័ណ្ណ ត្រឹមត្រូវ ដែល ចេញពី ក្រសួងកសិកម្ម ដែរ ឬទេ ? បើ ការ ដឹក ជ្រូក ចូល នោះ មិន ស្របច្បាប់ ទេ ត្រូវ រកមុខ អ្នក ដែល អនុ ញ្ញា ឲ្យ ឃើញ ដើម្បី ចាត់វិធានការ តាម ផ្លូវច្បាប់ ។ ឯកឧត្តម អភិបាល ខេត្តតាកែវ ក៏ បាន បន្ថែម ថា ប្រ សិន អាជ្ញាធរ មូលដ្ឋាន ស្រុក ក្រុង ណា ដែល ចាប់ បាន ឡាន ដឹក ជ្រូក ខុសច្បាប់ នៅ ក្នុង មូលដ្ឋាន របស់ ខ្លួន នោះ នឹង ទទួល បាន ថវិកា លើកទឹកចិត្ត ចំនួន ១ លាន រៀល ពី អភិបាលខេត្ត ផ្ទាល់ តែ ម្ដង ។