ពុទ្ធាអេីយ ពិតជាគួរអេាយអាសូរណាស់ អ្នកម្ដាយដើរ ហាត់ប្រាណ បែរជាម៉ូតូកង់បីឥណ្ឌា បេីកបុកពីក្រោយបោកក្បាលស្លាប់ទាំងព្រលឹម!
រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអធ័ម ខណៈដែលកំពុងដើរហាត់ប្រាណតាមផ្លូវ ត្រូវបានម៉ូតូកង់បីឥណ្ឌា បើកមកបុកពីក្រោយ ហើយបើករត់គេចទៅបាត់ស្រមោល បន្សល់ទុកសពនៅកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ ប្រាប់សមត្ថកិច្ចចុះពិនិត្យមេីលទាំងព្រលឹម ម៉ោង០៥:២០នាទីព្រឹក ថ្ងៃសុក្រ ទី២១ ខែមិនា ឆ្នាំ២០១៩ នេះ នៅ តាម បណ្ដោយ ផ្លូវ បេតុង ភូមិ ចំការ ឪឡឹក ១ សង្កាត់ កាកាប ទី ១ ខណ្ឌ ពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។
សពស្ត្រីរងគ្រោះក្រោយពីសមត្ថកិច្ចស្រាវជ្រាវ ភ្លាមៗ ត្រូវបានស្គាល់ អត្តសញ្ញាណ មានឈ្មោះ យ៉ែម សារី ហៅ អូន អាយុ ៦១ឆ្នាំ មុខរបរ នៅ ផ្ទះ ស្នាក់នៅជាមួយកូននៅ ភូមិ ចំការ ឪឡឹក ២ ខណ្ឌ សង្កាត់ កាកាប ទី ២ ខណ្ឌ ពោធិ៍ សែនជ័យ ជួនស្នាក់នៅជាមួយកូនម្នាក់ទៀត នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មាន ស្រុកកំណើតនៅ ស្រុក មុខ កំពូល ខេត្ត កណ្ដាល ។
យោងតាមសម្តីក្រុមគ្រួសារបានឲ្យដឹងថា៖ ស្រ្តីរងគ្រោះ ជួនស្នាក់នៅជាមួយកូននៅស្រុកអង្គស្នួល ជួនមកស្នាក់នៅជាមួកូន នៅក្នុងភូមិចំការឪឡឹក២ ហើយជនរងគ្រោះ បន្ទាប់ពីមកស្នាក់នៅជាមួយកូននៅទីនេះ ជួយមើលថែចៅៗ ជារៀងរាល់ព្រឹក តែងតែដើរហាត់ប្រាណ ហើយនៅព្រឹកថ្ងៃកើតហេតុនេះ គាត់ដើរចេញក្រៅហាត់ប្រាណតាមផ្លូវដូចសព្វដង ស្រាប់តែជួបគ្រោះថ្នាក់បែបនេះតែម្តង ។
តែបើតាមប្រជាពលដ្ឋ រស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ដើរហាត់ប្រាណ តាមផ្លូវបេតុងខាងលើ ពីជើងទៅត្បូង អស់មួយសន្ទុះ ក៏បានដើរវិលត្រឡប់មកវិញ ក្នុងទិសដៅពីត្បូងទៅជើង ហើយឆ្លៀតចូលទិញនំឆាខ្វៃចំនួន២គូរ កាន់នៅដៃផង លុះដើរដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូកង់បីឥណ្ឌា ពណ៌ស មួយគ្រឿង បើកពីត្បូងទៅជើងស្របទិស បុកពីក្រោយ ផ្លោងរមៀល ជនរងគ្រោះ បោកស្លាប់ភ្លាមៗនៅកន្លែង ហើយម៉ូតូបង្ក បន្ថែមល្បឿនបើករត់ទៅទិសខាងជើងបាត់ស្រមោល ។
ក្រោយកើតហេតុ បន្ទាប់ពីស្លាប់ស្ត្រីដើរហាត់ប្រាណម្នាក់ខាងលើ ផ្អើលពលរដ្ឋ សមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែង ទើបរកអត្តសញ្ញាណ ក្រុមគ្រួសារឃើញ ជាពលរដ្ឋស្នាក់នៅកន្លែងកើតហេតុុ ហើយភាគីបង្កបានគេចខ្លួនបាត់ ។
បច្ចុប្បន្ន សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វេីកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕