Cavani ចូលហ្វឹកហាត់ធម្មតាវិញហើយ ប៉ុន្ដែលោកTabarezបដិសេដ
កីឡា ៖ កាលពីម្សិលមិញនេះខ្សែប្រយុទ្ធ Cavani បានចូលហ្វឹកហាត់ជាមួយនឹង ក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ វិញហើយ ប៉ុន្ដែជាអកុសលខ្សែប្រយុទ្ធសញ្ជាតិ អ៊ុយរូហ្គាយ រូបនេះមិនត្រូវបានលោក Tabarez ដាក់ឲ្យចូលលេងទេ ដោយសារតែបញ្ហារបួសរបស់គេមិនទាន់ជាសះស្បើយ។
ខ្សែប្រយុទ្ធ Cavani កាលពីម្សិលមិញបានចូលរួមហ្វឹកហាត់ជាធម្មតាជាមួយនឹងមិត្តរួមក្រុម ប៉ុន្ដែគ្រូបង្វឹកវ័យ៧១ឆ្នាំ របស់ អ៊ុយរូហ្គាយ លោក Tabarez បាននិយាយថា៖ លោកនឹងមិនដាក់ខ្សែប្រយុទ្ធ Cavani ឲ្យចូលលេងនៅក្នុងជំនួបជាមួយនឹងបារាំងទេ ដោយសារតែរបួសរបស់គេ កាលពីអំឡុងការប្រកួត ជាមួយនឹងព័រទុយហ្គាល់មិនទាន់ជាសះស្បើយ។ លោក Tabarez គ្រូបង្វឹករបស់ក្រុម ជម្រើសជាតិ អ៊ុយរូហ្គាយ បាននិយាយថា៖ ចាប់តាំងពីវិនាទីដែល Cavani មានរបួសក្នុងជំនួបជាមួយនឹង ព័រទុយហ្គាល់មក វាបានធ្វើឲ្យគាត់ពិបាកចិត្តខ្លាំង។
Cavani គាត់គឺជាកីឡាករដ៏សំខាន់មួយនៅក្នុងក្រុម គាត់ត្រូវការពេលវេលាសម្រាប់ព្យាបាលរបួស។ ខ្ញុំបាននិយាយទៅកាន់ Cavani ហើយចំពោះការបង្ហាញខ្លួន ក្នុងការប្រកួតកាលពីម្សិលមិញ ក្នុងរយៈពេល២៤ម៉ោង អ្នកនឹងដឹងថានរណាគឺជាអ្នកលេងនៅថ្ងៃនេះ៕