មន្រ្ដីនគរបាលទំនើងពីររូប និងបក្ខពួកក្មេងស្ទាវជិត១០នាក់ ព្រួតគ្នា វាយ យុវជនម្នាក់ស្ទើរស្លាប់

ឧត្ដរមានជ័យ ៖ មន្រ្ដីនគរបាលទំនើង បំរើការងារនៅអង្គភាព វរៈការពារព្រំដែនគោក លេខ៩០៥ ចំនួនពីររូប និងបក្សពួក ជាក្មេងស្ទាវ ជិត១០ បានព្រួតគ្នា វាយយុវជនម្នាក់ ស្ទើរស្លាប់ស្ទើរស់ និងរងរបួសហើមខៀវភ្នែក រងឈាមពេញគ្រប់ភ្នែក ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៨និង៣០ នាទី យប់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងរោងកម្មវិធីឡើងគេហដ្ឋាន មួយកន្លែងស្ថិតនៅ ភូមិ អូតាម៉ែង ឃុំ អន្លង់វែង ស្រុក អន្លង់វែង ខេត្ត ឧត្ដរមានជ័យ។

ជនរងគ្រោះឈ្មោះ ឃឹម ឃាង ភេទប្រុសអាយុ ១៨ឆ្នាំរស់ នៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ប្រជាការពារ​​ ភូមិអូតាម៉ែង ដែលនៅក្នុងហេតុការណ៍ បានអោយដឹងថា ជនបង្ករឈ្មោះ ទី១ ឈ្មោះ ង៉ោល សុភណ្ឌ័ ហៅចំរើន ទី២ ឈ្មោះ ឌៀ ជាមន្រ្ដីនគបាលវរៈការពារព្រំដែនគោកលេខ៩០៥ នៃស្នងការនគបាល ខេត្តឧត្ដរមានជ័យ និងជនបង្ករ ជាបក្សពួកម្នាក់ទៀតឈ្មោះ រ៉ាន់ និងបក្សពួកជិត១០នាក់ ផ្សេងទៀត មិនបានស្គាល់ឈ្មោះ។

ប្រជាការពារភូមិ បានបញ្ជាក់បន្ដថា ក្រុមជនដៃដល់ ជាមន្រ្ដីប៉ូលិស សាហាវៗខ្លាំងណាស់ ពួកគាត់ជា សន្តិសុខភូមិ ៤ ទៅ ៥ នាក់ ចូលឃាត់ក៍មិនឈ្នះដែរ គាត់សូមអំពាវនាវ ដល់អ្នកច្បាប់ ជួយចាត់វិធានការ តាមច្បាប់ផង ។

ជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានហូបចុក ក្នុងកម្មវិធីឡើងគេហដ្ឋាន នៅភូមិឃុំ ខាងលើ ។ពេលកំពុងហូបចុក គាត់បានក្រោកដើរចេញពីតុ ដែលខ្លួនអង្គុយ ទៅរកជល់កែវមិត្តភក្តិ ក៍បានក្រពុបទឹកកូ្រចអ្នកអង្គុយជិត ទៅលើតុ មន្រ្ដីប៉ូលិសឈ្មោះ ង៉ោល សុភណ្ឌ័ ហៅចំរើន អង្គុយ ហើយខ្លួនក៍បានលើកដៃសំពះសុំទោស និង​ជួយរកតុថ្មី ប្ដូរអោយរួចហើយដែរ។

ស្រាប់តែ ពេលរូបគាត់ ចូលរាំលេងបានបន្តិច ស្រាប់តែ មន្ដ្រីប៉ូលិសរូបនេះ បានលោតទៅដាល់គាត់ ចំភ្នែក តែម្ដងនិងមានបក្សពួកជិត១០នាក់ ព្រួតគ្នាវាយគាត់បន្ថែមទៀត ស្ទើរស្លាប់ស្ទើររស់ កុំតែបានប្រជាការពារភូមិ ជួយឃាត់ទាន់ប្រហែល អាចនឹងស្លាប់បាត់បង់ជីវិតក៏មិនដឹង។

លោក ង៉ោ សុភណ្ឌ័ ហៅ ចំរើន ដែលជាជនដៃដល់ បានអោយដឹងថា យុវជនខាងលើ ឈ្លើយពេក ទើបលោកវាយ ព្រោះ គោះស្រា ក្រឡុក ខ្ទាត លើគេលើឯង ក្នុងកម្មវិធី និងរាំមិនសុភាពដូចគេឯង៕

អត្ថបទដែលជាប់ទាក់ទង