ឃ្លាំងស្តុកឈេី ដ៏ធំ មួយកន្លែង នៅក្នុងខណ្ឌ សែនសុខ គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប សង្សយ័សមត្ថកិច្ចពាក់ព័ន្ធ សេីមមាត់សេីមករ
ភ្នំពេញ៖ ឃ្លាំងស្តុកឈេីដ៏ធំ១កន្លែង មានទីតាំងស្ថិតនៅក្នុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជនានីភ្នំពេញ ស្តុកឈេី រាប់រយពាន់ម៉ែត្រគូប និងដឹកចេញ ចែកចាយ ទៅក្រៅស្រុក គ្មានសមត្ថកិច្ចឬមន្រ្តីជំុនាញណា ហ៊ាននង្ក្រាប សង្សយ័មានខ្នងបង្អែក ធំហើយមើលទៅ។
ពាក់ព័ន្ធ ករណីខាងលេីនេះ កាលពីព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ ក្រុមអ្នកសារពត័មាន១ក្រុម ប្រមាណជា ៥ទៅ៦ អង្គភាព បានចុះមកយកពត័មាន នៅចំណុចទីតាំង ឃ្លាំងស្តុកឈេីខាងលេី និងបានផ្តិតយករូបភាព សកម្មភាពក្រុមឈ្មួញស្ទូចឈេី ចេញពីរថយន្តរាប់រយម៉ែត្រគូប។
ក្រុមអ្នកសារព័តមាន បានទំនាក់ទំនង ទៅជំនាញមេព្រៃ រាជធានីភ្នំពេញ ហេីយត្រូវបាន ជំនាញមេព្រៃប្រាប់មកអ្នកសារពត័មានយេីងវិញថា ទីតាំងខាងលេី គឺមានច្បាប់ ឈេី គេមានPC ចាំគាត់ផ្ញេីPC អោយមេីល តាមប្រព័ន្ធ whatsApp ។លុះបាន ប្រហែលជា១ម៉ោងក្រោយ លោកបែរជាឆ្លេីយថា លោកមិនទាន់ បានទទួលឯកសារនៅឡេីយ។
បន្ទាប់មកអ្នកសារពត័មាន បានរាយការណ៍ទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង នៃកងយុទ្ធពលរេមរៈភូមិន្ទ និងមេបញ្ជាកា កងរាជអាវុធហត្ថ ផ្ទៃប្រទេស តាមប្រព័ន្ធ whatsApp ហេីយ ឯកឧត្តម ក៏បានបេីកមេីលហេីយ តែមិនមានការឆ្លេីយតបមកវិញទេ រហូតមកដល់ រសៀល ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩ គឺនៅមិនទាន់ឃេីញមានសមត្ថកិច្ចណា ចុះមកសួរនាំឬត្រួតពិនិត្យទីតាំងខាងលេីនៅឡេីយ ហេីយចំណែកឯខាងលោកមេព្រៃក្រុងវិញ ក៏មិនឃេីញបង្ហាញ PC អោយក្រុមអ្នកសារពត័មាន យេីងឃេីញនៅឡេីយដែរ។
តាមប្រភព ពីប្រជាពលរដ្ឋ បានបង្ហេីបឲដឹងថា ទីតាំងខាងលេី គឺដឹកឈេីមកទម្លាក់ទុក ហេីយនៅពេលពាក់កណ្តាលយប់ គឺដឹកចេញ តាមរថយន្តកុងតឺនឺ អាចនឹងដឹកចេញទៅក្រៅប្រទេស។
មហាជនរិះគន់ និងសង្សយ័ថា ឃ្លាំងស្តុកឈេីខាងលេី គឺមានខ្នងបង្អែកធំណាស់ ប្រហែលជា អាចពាកព័ន្ធនឹង PM ផ្ទៃប្រទេសហេីយមេីលទៅ ។
ដោយឡែក ម្ចាស់ឈេី ឈ្មោះ ចែ ស្រី បានអៈអាង ប្រាប់អ្នកសារពត័មានថា ឈេីរបស់ លោកស្រី គឺជាឈេីដែលលោកស្រី ដេញថ្លៃ បានពីរដ្ឋបាលព្រៃឈេី នៅតាមបណ្តារខេត្តផ្សេងៗ។
ពាក់ពន្ធ័ករណីខាងលេីនេះដែរ ក្រុមអ្នកយកពត័មានយេីង ក៏ដូចជាមហាជននៅរងចាំមេីល ចំណាត់ការរបស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ថា តេីមានចំណាត់ការយ៉ាងណាចំពោះទីតាំងខាងលេី៕