ប្រធានការិយាល័យវប្បធម៌ម្នាក់ដោយសារជីវភាពខ្វះខាតឆ្លៀតពេលក្រៅម៉ោងចុះក្នុងរណ្តៅជិកត្បូងដីបាក់សង្កត់ស្លាប់
ខេត្តរតនគិរី៖ប្រធានការិយាល័យវប្បធម៌ស្រុកបរកែវម្នាក់ដោយសារ តែមានជីវភាពខ្វះខាតក៏ខំប្រឹងប្រកបរបក្រៅម៉ងធ្វើការរដ្ឋឆ្លៀតពេលបានទៅចុះក្នុងរណ្តៅជីកយកត្បូងស្រាប់តែត្រូវមានដីបាក់សង្កត់ពីលើបណ្តាលឱ្យស្លាប់ភ្លាមៗនៅក្នុងនោះតែម្តង។
ហេតុការណ៍បាក់ដីរណ្តៅត្បូងបណ្តាលឱ្យមនុស្សស្លាប់នោះបានកើតឡើងនៅវេលាម៉ោង ១៤. ៣៥ នាទីថ្ងៃអាទិត្យ ១២ រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ស្ថិតនៅ ភូមិ មួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរីជាទីតាំងរុករករ៉ែត្បូង។
ប្រភពបានឱ្យដឹងថាជនរងគ្រោះឈ្មោះ ទីង ដ្វែល ភេទ ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ទំពូន មុខរបជា ប្រធានការិយាល័យវប្បធម៌ស្រុកបរកែវ មានទីលំនៅ ភូមិ ត្រុំ ឃុំឡាមិញស្រុកបរកែវ ខេត្តរតនគិរី។
ហើយបានស្លាប់បាត់បង់ជីវិតដោយសារចុះក្នុងរណ្តៅរ៉ែត្បូងហើយត្រូវបានដីបាក់សង្កត់ពីលើនៅបាតរណ្តៅអណ្តូងរ៉ែយ៉ាងជ្រៅជម្រៅប្រមាណជា១០ម៉ែត។
បន្ទាប់ពីកើតហេតុហើយក៏ត្រូវបានបងប្អូនសាច់ញ្ញាតិនាំគ្នាចុះទៅចាយដីដើម្បីសណ្តោងយកសាកសពឡើងមកលើយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕