សមត្ថកិច្ចអាជ្ញាធរខណ្ឌដូនពេញ ចាប់ផ្កាយពីរបញ្ជូនទៅស្នងការ ឯកូនចៅស្លៀកពាក់សុីវិល១០នាក់រត់គេចខ្លួនបាត់ស្រមោល ពាក់ព័ន្ធការចុះបង្ក្រាបគ្រឿងញៀនយ៉ាងមិនប្រក្រតី
ភ្នំពេញ៖ សមត្ថកិច្ចអាជ្ញាធរខណ្ឌដូនពេញ មានកម្លាំងប៉ូលិស និងប៉េអឹម បានព័ន្ធចាប់លោកប៉ូលិសឧត្តមសេនីយ៍ផ្កាយពីរម្នាក់ និងកូនចៅស្លៀកពាក់សុីវិលប្រមាណ១០នាក់ បានរត់ចែកជើងគ្នាអស់ ខណៈពេលចុះទៅបង្ក្រាបគ្រឿងញៀន នៅសង្កាត់ស្រះចក ដោយមិនបានសហការជាមួយអាជ្ញាធរមានមូលដ្ឋាន ហើយហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ប៉ូលិសផ្កាយពីដែលចាប់ខ្លួនបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញ ត្រូបបានគេដឹងថា បម្រើការនៅអគ្គស្នងការនគរបាលជាតិ នៅផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនការិយាល័យ(ក១)។
ប្រតិបត្តិការនេះ ដឹកនាំកម្លាំងដោយ លោកសុខ ពេញវុធ អអភិបាលខណ្ឌដូនពេញ លោក ទៀង ចាន់សារ អធិការនគរបាលខណ្ឌ និងលោកមេប៉េអឹមខណ្ឌដូនពេញ។
ក្រោយឃាត់ខ្លួនក្រុមឧត្តមសេនីយ៍ផ្កាយពីរនេះបាន សមត្ថកិច្ចបានបញ្ជូនខ្លួននិងរថយន្តសេរីទំនើបគ្មានស្លាកលេខ១គ្រឿង បញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញភ្លាម ៗនេាះដែរ។
ប្រតិបត្តិការនេះត្រូវបានគេអះអាងមកថា ធ្វើឡើងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលកន្លងមក ប្រជាពលរដ្ឋតែងរងគ្រោះដោយសារក្រុមនេះជាញឹកញាប់ ក្រុមនេះចុះប្រតិបត្តិការស្លៀកសុីវិល ពិបាកបែងចែករវាងក្រុមចោរឬសមត្ថកិច្ច ដោយមិនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ឃើញតែសកម្មភាពដេញប្រផាប់ចាប់ប្រផីង ចាប់ឆែកហោប៉ៅដកហូតយកទូរស័ព្ទឬកាបូបលុយនិងចាប់វៃខ្នោះតាមដងផ្លូវសារធារណៈជាញឹកញាប់បង្ករការភ្ញាក់ផ្អើលដល់ពលរដ្ឋធ្វើដំណើរលើដងផ្លូវ។
បើតាមប្រភពពីអ្នកសារព័ត៍មាន បានអោយដឹងថា ក្រុមនេះតែងធ្វើសកម្មភាពពេញក្រុងភ្នំពេញ ជាពិសេសតំបន់ R6 ប្លុកផ្លូវរថភ្លើងបឹងកក់ ជាកន្លែងឃាត់ខ្លួនលោកផ្កាយពីរនេះតែម្តង ហើយក្រុមនេះតែងគំរាមចាប់ អ្នកកាសែតបើអ្នកកាសែត ហ៑ានថតសកម្មភាពពួកគេ។
បើតាមប្រភពពីអ្នករងគ្រោះដោយករណីនេះបានអោយដឹងថា ក្រោយចាប់ឃាត់ខ្លួនមនុស្សតាមដងផ្លូវបាន ពួកគេបញ្ជូនទៅដាក់ផ្តុំគ្នាក្នុងរថយន្តស្តារិច១គ្រឿង ដែលគេចតចោលនៅប្លុកបឹងកក់ផ្លូវស្ងាត់១ ពេលពេញឡានគេបញ្ជូនទៅអគ្គស្នងការនគរបាលជាតិ។
គួរបញ្ជាក់ផងដែរថា កន្លងមកប្រជាពលរដ្ឋតែងតែរងគ្រោះជាញឹកញាប់ដោយសារក្រុមសុីវិលចុះបង្ក្រាបជាលក្ខណៈលាក់លៀមនេះ តែងរអូររទាំថា មិនដែលបង្ក្រាបអ្នកជួញដូរ ចែកចាយ បានទេ ចាប់តែអ្នកមកទិញយកប្រើប្រាស់ប៉ុណ្ណោះ ហើយចាប់យកទៅពីរបីថ្ងៃ ដោះលែងមកវិញជាថ្ងូរនឹងលាភសក្ការៈ។
ប្រភពព័ត៍មានបានអោយដឹងផងដែរថា ករណីគ្រាន់តែជាការយល់ច្រលំទេ ដោយលោកផ្កាយពីនោះត្រូវបាន លោកស្នងការ អនុញ្ញាតិអោយត្រលប់ទៅវិញហើយ៕