ក្រុមការចម្រុះដឹកនាំដោយលោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដាខេត្តកោះកុង និងជាប្រធានក្រុមការងារចម្រុះ បានចុះយុទ្ធនាត្រួតពិនិត្យពន្ធមធ្យោបាយយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៨

កោះកុង ៖ លោក ឡុង ស៊ីប៉ូ អនុសាខាពន្ធដាខេត្តកោះកុង និង ជាប្រធានក្រុមការងារចម្រុះ ត្រួតពិនិត្យពន្ធមធ្យោបាយយានជំនិះគ្រប់ប្រភេទ បានដឹកនាំក្រុមការងារចម្រុះ ចុះធ្វើការត្រួតពិនិត្យ ពន្ធមធ្យោបាយយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៨ ។

កិច្ចប្រតិបត្តិការត្រួតពិនិត្យនេះបានធ្វើឡើងនៅវេលាម៉ោង៩.០០នាទីព្រឹក នាថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០១៩ ត្រង់ចំនុចផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធ និង ជាប្រធានក្រុមការងារចម្រុះ ត្រួតពិនិត្យលើពន្ធមធ្យោបាយយានជំនិះគ្រប់ប្រភេទ បានថ្លែងអោយដឹងថា ប្រតិបតិ្តរបស់ក្រុមការងារចម្រុះត្រូវចុះមកធ្វើការត្រួតពិនិត្យនេះគឺបានត្រូវបានធ្វើឡើងរយះ៦០ថ្ងៃដោយគិតចាប់តាំងពីថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៩ និងត្រូវបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ ។

លោកបានបន្តថា ជាទូទៅក្រោយការបញ្ចប់នូវការបង់ពន្ធប្រចាំឆ្នាំជារៀងរាល់ឆ្នាំ ខាងសាខាពន្ធដាខេត្តកោះកុងយើង តែងតែមានការផាកពិន័យទៅលើយានជំនិះគ្រប់ប្រភេទ ដែលមិនបានចូលរួមក្នុងការបង់ពន្ធដើម្បីជាការឆ្លុះបញ្ចាំងពីលទ្ធផលកន្លងមក ថាតើការចូលប្រកាសបង់ពន្ធនាឆ្នាំកន្លងមករបស់អស់លោក លោកស្រី ដែលជាម្ចាស់យានយន្តមានការរីកចម្រើនឬមានការថយចុះ ហើយដើម្បីឆ្លុះបញ្ចាំងពីលទ្ធផលនេះ ខាងក្រុមការងារសាខាពន្ធដាខេត្តកោះកុងត្រូវតែមានយុទ្ធនាការមួយគឺត្រួតពិនិត្យ និងធ្វើការផាកពិន័យ ។

ប្រភពខាងលើបានអោយដឹងទៀតថា ចំពោះការលទ្ធផលនៃការត្រួតពិនិត្យក្នុងឆ្នាំ២០១៨នេះ ខាងសាខាពន្ធដាខេត្តកោះកុងបានរកឃើញយានយន្តដែលពុំបានបង់ពន្ធចំនួន៩៧គ្រឿង បង់ពន្ធនិងផាកពិន័យបាន៩២.៩៣០.០០០រៀល បើធៀបនិងឆ្នាំមុនឃើញថាមានការកើនឡើងចំនួន៣៦គ្រឿង ដែលទាំងនេះសបញ្ជាក់អោយឃើញថាការទទួលសេវារបស់បងប្អូនពលរដ្ឋមិនទាន់បានគ្រប់ជ្រុងជ្រោយ ។

លោក ឡុង ស៊ីប៉ូ ក៏បានបញ្ជាក់ដែរថា ខាងអគ្គនាយកដ្ឋានពន្ធដាមានកិច្ចសហការជាមួយធនាគារឯកជនមួយចំនួនផងដែរដើម្បីអោយបងប្អូនដែលជាម្ចាស់យានយន្តគ្រប់ប្រភេទមានការងាយស្រួលក្នុងការចូលរួមបង់ពន្ធ ហើយលោកក៏បានអំពាវនាវដល់បងប្អូនទាំងអស់មេត្តាចូលរួមបង់ពន្ធអោយបានទាន់ពេលវេលាដើម្បីជៀសវាងការផាកពិន័យ ។

ជាមួយគ្នានេះដែរ ក៏មានអ្នកបើកបរយានយន្តអោយក្រុមហ៊ុនឯកជនមួយចំនួនបានសម្តែងនូវការមិនពេញចិត្តចំពោះម្ចាស់ក្រុមហ៊ុនរបស់ខ្លួនដែលមិនបានចូលរួមក្នុងការបង់ពន្ធមធ្យបាយលើយានយន្តរបស់ខ្លួនដែលជាហេតុបង្កអោយពួកគាត់មានការខាតបង់នូវពេលវេលាជាមួយនិងការរងចាំការដោះស្រាយជាមួយខាង សមត្ថកិច្ចជំនាញ ៕

អត្ថបទដែលជាប់ទាក់ទង