ពលរដ្ឋប្រុសស្រី១៤នាក់ពុលចំណីអាហារនៅឃុំញ៉ាងស្រុកអណ្តូងមាស

ខេត្តរតនគិរី÷ មានករណីប្រជាពលរដ្ឋចំនួន១៤នាក់ក្នុងនោះស្រីចំនួន១០នាក់បានពុលចំណីអាហារ។

ករណីពុលចំណីនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ ស្ថិតនៅក្នុងភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

បើតាមរបាយការណ៍ពីមណ្ឌលសុខភាពឃុំញ៉ាងបានឲ្យដឹងថា តាមការសាកសួរពីអ្នកជំងឺពួកគាត់រៀបរាប់ថា មុនពេលកើតហេតុ ពួកគាត់នាំគ្នាទិញសាច់គោដឹកតាមម៉ូតូលក់តាមភូមិដូចសព្វមួយដង ពេលយកមកចម្អិនបរិភោគហើយក៏បណ្តាលឲ្យរាគ ក្អួតចង្អោរតែម្តង។

បើតាមការបញ្ចាក់ពីក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តដែលប្រចាំការនៅទីនោះបានឲ្យដឹងថា អាចបណ្តាលមកពីពួកគាត់ចំអិនសាច់គោនោះមិនល្អនិងបរិភោគទឺកមិនស្អាត ទើបធ្វើឲ្យពួកគាត់ពុលរាគក្អួត។

បច្ចុប្ន្បន្នក្រុមគ្រូពេទ្យមណ្ឌលសុខភាពឃុំញ៉ាង និងក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត បានកំពុងពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋទាំង១៤នាកយ់ាងយកចិត្តទុកដាក់ហើយមកដល់ពេលនេះស្ថានភាពអ្នកជំងឺមានភាពធូរស្រាល និងកំពុងបន្តសម្រាកនៅក្នុងមណ្ឌល ឲ្យក្រុមគ្រូពេទ្យតាមដានជំងឺជាបន្តទៀត៕ ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង