មេបញ្ជាការកងរាជអាវុធហត្ថទើបចូលកាន់តំណែង មិនត្រូវបញ្ជាកងកម្លាំងទៅធ្វើអ្វីដែលផ្ទុយពីតួរនាទី ភារកិច្ចរបស់ស្ថាប័នកងយុទ្ធពលខេមរៈភូមិន្ទ
រតនគិរី៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្តនិងលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតគិរីបានអញ្ជើ្មញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងកងរាជអាវុធហត្ថខេត្តរតគិរីនាព្រឹកថ្ងៃច័ន្ទ ១៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។
មានប្រសាសន៍ក្នុងពិធីប្រកាសតែងតាំងមុខតំណែង មន្រ្តីកងរាជអាវុធហត្ថខាងលើលោកនាយឧត្តមសេនីយ៍ សៅសុខាអគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការព្រមានដល់មន្រ្តីក្រោមឱវាទ មិនត្រូវយកតួរនាទីរបស់ខ្លួនធ្វើជាមុខរបរឡើយ ដើម្បីចៀសវាងការចោទប្រកាន់ពីមហាជនទូទៅ ដែលនាំឲ្យប៉ះពាល់ដល់តម្លៃ និងសេចក្តីថ្លៃថ្នូរ វិន័យរបស់មន្រ្តីនគរបាល ប្រសិនបើរកឃើញថាមន្រ្តីរូបណាប្រព្រឹត្តិទង្វើបែបនេះ ត្រូវទទួលទោសទៀតផង ។
លោក នាយឧត្តមសេនីយ៍ សៅ សុខាមានប្រសាសន៍ថា ក្នុងនាមមន្រ្ តីកងរាជអាវុធហត្ថ ជាអ្នកបម្រើប្រជាជន ត្រូវតែបំពេញនូវកាតព្វកិច្ចរបស់ខ្លួនរៀងៗខ្លួន និងរក្សាបាននូវសេចក្តីថ្លៃថ្នូ សាមគ្គីផ្ទៃក្នុងអង្គភាពឲ្យបានរឹងមាំ ដើម្បីធានាបាននូវការបំពេញ កិច្ចការងារប្រកបដោយប្រសិទ្ធិភាព តម្លាភាព កាន់តែប្រសើរឡើង ។
តែទោះជាបែបនេះក្តីលោកនាយឧត្តមសេនីយ៍ បន្តថា មន្រ្តីកងរាជអាវុធហត្ថទាំងអស់ ត្រូវចៀសវាងឲ្យបានជាដាច់ខាតរាល់ការ យកតួរនាទី ភារកិច្ច របស់ខ្លួនទៅធ្វើជាមុខរបរ និងគៀបសង្កត់មន្រ្តីក្រោមឱវាទក្នុងអង្គភាព តាមគ្រប់ រូបភាពណាក៏ដោយ។ ប្រសិនបើរកឃើញថា មន្រ្តីរូបណាបានប្រព្រឹត្តិទង្វើអសកម្មណាមួយ ក្នុងអង្គភាព មន្រ្តីនោះនឹងត្រូវតែទទួលទោសជាមិនខានឡើយ ។
ជាមួយគ្នានេះដែរ លោក ថង សាវុនអភិបាលខេត្តរតនគិរីក៏បានជម្រុញឲ្យមន្រ្តីកងរាជអាវុធហត្ថខេត្តគ្រប់មូលដ្ឋានទាំងអស់ ត្រូវបង្កើនការសហការគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវធ្វើយ៉ាងណាបន្តរួមគ្នា បំពេញភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ ជូន ដើម្បីរក្សាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងខេត្តរតនគិរីឲ្យមានភាពកក់ក្តៅ ជាពិសេសនោះត្រូវបន្តស្រាវជ្រាវបង្រ្កាបឲ្យបានរាល់បទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធិភាពបំផុត ។
លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េនមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីរដែលទើបតែងតាំងថ្មី បានប្តេជ្ញាអនុវត្តឲ្យបាន ម៉ឹងម៉ាត់បំផុតរាល់ការដាក់ចេញនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសនោះ ធ្វើឲ្យផ្ទៃក្នុងអង្គភាពកាន់តែមានភាពរឹងមាំ សម្តៅដល់ការ បម្រើ ការពារ ផលប្រយោជន៍ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពប្តេជ្ញាគោរពនៅអនុសាសន៍៧ចំណុចនិងពាក្យស្លាក៣ជារបស់នាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានជាអាទិ៍ដូចតទៅ%១ធ្វើការតាមដានក្តាប់សភាពការណ៍ទូទៅបំរើភ្ញៀវជាតិនិងអន្តរជាតិដែលមកកំសាន។២-ធ្វើការស្រាវជ្រាវរកមុខសញ្ញានិងបង្ក្រាបរាល់បទល្មើសដោយទុច្ចរិតយកចិត្តទុកដាក់និងឲ្យទាន់ពេលវេលាលើបទបញ្ជា ការរជួញដូរមនុស្សការចែកចាយគ្រឿងញៀនការនាំចូលទំនិញគេចពន្ធនិងទំនិញខូចគុណភាពការលួចភ្លន់ការដឹងជញ្ជូននិងការកាប់បំផ្លាញព្រៃឈើខុសច្បាប់បទល្មើសធនធានធម្មជាតិការពារស្ពានថ្នល់និងសមិទ្ធផលសាធារណៈគ្រប់ប្រភេទ។៣-អនុវត្តឲ្យហ្មឺងមាត់នៅតួនាទីរបស់កងរាជអាវុធហត្ថតាមខ្លឹមសារអនុក្រិត្យ៧៧គឺរាប់រងសកម្មភាពតាមប៉ូលិសរដ្ឋបាលប៉ូលិសតុលាការតម្រួតយោធានិងសហការជាមួយអន្តរក្រសួង។៤-ចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ។៥-ពន្លឿនការអនុវត្តច្បាប់ភូមិឃុំមានសុវត្ថិភាពការងារបង្ក្រាបត្រូវចេះសហការជាមួយរដ្ឋបាលព្រៃឈើកងកំលាំងអាជ្ញាធរមូលដ្ឋាន។៦-រៀបចំមធ្យោបាយជួយសង្គ្រោះប្រជាពលរដ្ឋក្នុងឧបទ្ទវហេតុផ្សេងៗដូចជាគ្រោះធម្មជាតិអគ្គីភ័យទឹកជំនន់និងគ្រោះថ្នាក់ចរាចរណ៍។៧-រៀបកំលាំងមធ្យោបាយបរិខាដើម្បីប្រយុទ្ធចាំទទួលបទបញ្ជាថ្នាក់លើ។រួមជាមួយពារស្លោក៣ឃ្លា(រួមគិត រួមធ្វើ រួមទទួលខុសត្រូវ)។
សូមបញ្ជាក់ថា ការតែងតាំងមុខតំណែងកងរាជអាវុធហត្ថខេត្តរតនគិរីថ្មីនេះ គឺតែងតាំងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អត្តលេខ 009751 មេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តរតនគិរី ជំនួសលោក ឧត្តមសេនីយ៍ត្រីគឹមរស្មី អត្តលេខ 017893អតីតមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តរតនគិរី ដែលត្រូវព្រះមហាក្សត្រលុបឈ្មោះពីគ្របខណ្ឌកងយោពលខេមរភូមិន្ទនាពេលថ្មីៗកន្លងទៅនេះ ៕ ដោយ សាវ័ន