លោកចាងហ្វាង កាសែតចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ហើយ កាលយប់ថ្ងៃ១៨កុម្ភៈនេះ

បាត់ដំបង៖ លោក មុឹង កំសត់ អាយុ៤៥ឆ្នាំ ជា ចាងហ្វាង កាសែត សម្លេងចៅកម្សត់ បានជួុបគ្រោះថ្នាក់ចរាចរណ៍ កាលវេលាម៉ោង៨យប់ ថ្ងៃ១៥ ខែកុម្ហៈ ឆ្នាំ២០១៨នេះ នៅលើដងផ្លូវជាតិលេខ៥ ចំណុចភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ជិតផ្ទះរបស់លោកតែម្តង។

តាមការបញ្ជាក់របស់ អ្នកស្រី ធី សុផល ត្រូវជាភរិយា ប្រាប់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារ លោក កំសត់ បើកម៉ូតូកង់បីចេញពីផ្ទះមកទិញទឹកកក ក្លាសេសម្ភារធ្វើចេកឆាបលក់ ក៏ត្រូវរថយន្តបុកពីក្រោយ ទើបបណ្តាលឲ្យក្រឡាប់កង់បី សង្កត់ពីលើ របួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង។ ចំណែករថយន្តបង្កបានបើករត់គេចបាត់ស្រមោល។

ដោយរបួសធ្ងន់ធ្ងរពេក ទើបបណ្តាលអោយ លោក ចៅកម្សត់ ស្លាប់ កាលពីវេលាម៉ោង ១២យប់ ថ្ងៃទី១៧ ឈានចូល ១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យ។

បច្ចុប្បន្ន សពកំពុងត្រូវបានក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះ លោក កំសត់ ស្ថិតនៅ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយនឹង បូជា នៅថ្ងៃទី២០ កុម្ភៈ ២០១៩ខាងមុខ។

បើបងប្អូនចង់ចូលរួមបុណ្យសព សូមអញ្ជើញទៅផ្ទះនៃសព រឺ ចូលបច្ច័យ តាមរយៈ ភរិយាលោកផ្ទាល់ គឺ លោក ស្រី ធីសុផល តាមរយៈ លេខទូរស័ព្ទ 097 82 16 111 / 061 73 59 59។

សូមបញ្ជាក់ថា លោក ម៉ឹង កំសត់ មានភរិយា ឈ្មោះ ធី សុផល និង មានកូនតូច២នាក់ និងមានម្តាយបង្កើត ចាស់ជរាទៀតផង ក្នុងបន្ទុក៕

អត្ថបទដែលជាប់ទាក់ទង