ទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ សមាជិក សមាជិកា ដែលជាសមាជិក ក្រុមប្រឹក្សាភូមិ ឃុំ ស្រុក ទូទាំងស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី÷ ចាប់ពីក្រោយសម័យអង្គរ គ្មានមេដឹកនាំខ្មែរណាអាចដឹកនាំប្រទេសឲ្យមានសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍន និងមានអធិបតេយ្យភាពជាតិពេញបរិបូណ៍ ដូចសម័យតេជោនេះឡើយ។
នាព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី លី ធុជ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ សមាជិក សមាជិកា ដែលជាសមាជិក ក្រុមប្រឹក្សាភូមិ ឃុំ ស្រុក ទូទាំងស្រុកអូរយ៉ាដាវ។
ក្នុងពិធីសំណេះសំណាលនោះ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ដោយមោទនភាពថា ចាប់ពីក្រោយសម័យអង្គរ គ្មានមេដឹកនាំខ្មែរណាអាចដឹកនាំប្រទេសឲ្យមានសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍនិងជាពិសេសមាន
អធិបតេយ្យភាពជាតិពេញបរិបូណ៍ ដូចសម័យតេជោនេះឡើយ។
លោកទេសរដ្ឋមន្ត្រី ស្នើសុំឲ្យសមាជិក សមាជិការ ដែលមានតួនាទីជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់បម្រើរនិងផ្តល់សេវាសាធារណ:ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខុសបំផុត ដោយយកប្រយោជន៍ប្រជាជន និងជាតិជាធំ ដូចថ្នាក់ដឹកនាំកំពូលៗរបស់យើង។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីស្នើឲ្យសមាជិក សមាជិកាទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយពន្យល់ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានយល់និងជឿជាក់លើការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ ក្នុងការបង្កើតទីផ្សារការងារនិងទីផ្សារផ្សេងៗទៀតជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍន និងអធិបតេយ្យភាពជាតិ៕ ដោយ សាវ័ន្ថ