ឃាត់ខ្លួនយុវជនម្នាក់ករណីហឹង្សាដោយចេតនា

ខេត្តរតនគិរី÷ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលអធិការនគរបាលក្រុងលុងធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រាស់ហឹង្សាដោយចេតនា។(ប្រើប្រាស់ដាវសាំម៉ូរ៉ៃ)។ ការឃាត់ខ្លួនយុវជននេះកាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនៅចំណុចខាងកើតផ្សារក្រុងបានលុង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ម៉េងគាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី មានមុខរបរ ជាង
ឈើ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការ
ដ្ឋាននគរបាលក្រុងបានលុង ដើម្បីធ្វើការស្រាវជ្រាវ នឹងបំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់វិធានការតាមនីតិវិធី ច្បាប់៕ ដោយ សាវ័ន្ថ

អត្ថបទដែលជាប់ទាក់ទង