​អភិបាលរងខេត្តរតនគិរី ថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសាខពន្ធដារខេត្ត ដែលបានរកចំណូលជូនជាតិលើកផែនការតាមការគ្រោងទុក 

ខេត្តរតនគិរី÷ លោក មួង ប៉ាង អភិបាលរងខេត្ត តំណាងលោក ថង សាវុន អភិបាលខេត្តរតនគិរីបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអង្គភាពសាខាពន្ធដារខេត្តដែលបានរកចំណូលជូនជាតិក្នុងឆ្នាំ២០១៨ លើសផែនការគ្រោងទុក។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោកអភិបាលរងខេត្តអញ្ជើញជាអធិបតីកិត្តិយសក្នុងពិធីបើកសិក្ខាសាលាស្ដីពីកាតព្វកិច្ចបង់ពន្ធពាក់ព័ន្ធនិងអចលនទ្រព្យដែលបានធ្វើឡើងនៅផ្សារទំនើបស៊ីត្រានាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។​

លោកអភិបាលរងខេត្តបានបន្តថា ការរួមចំណែកបង់ពន្ធគឺពិតជាមានសារៈសំខាន់ចំពោះការរួមចំណែកម្នាក់បន្តិចៗបូកផ្សំគ្នាបានជាចំណូលថវិកាដ៏ធំមួយដែលអាចយកទៅអភិវឌ្ឍសង្គមជាតិបាន  មានដូចជាចំណាយការសាងសង់ផ្លូវស្ពានសាលារៀនមន្ទីរពេទ្ចំណាយលើការធានារ៉ាប់រងសន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងចំណាយសម្រាប់ការពារប្រទេសនិងបូរណភាពទឹកដីនិងចំណាយ សម្រាប់លើកិច្ចការដឹកនាំប្រទេស។​

លោកអភិបាលរងបានបន្តទៀតថា ដើម្បីឲ្យរកចំណូលបានមាននិរន្តរភាពយើងត្រូវឲ្យធាតុសំខាន់ចំនួន២គឺ អង្គភាពពន្ធដារត្រូវអនុវត្តដូចច្បាប់កំណត់និងអ្នកជាប់ពន្ធត្រូវចេះច្បាប់ទើបអ្នកបង់ព្រមបង់ពន្ធដោយសុទ្ធចិត្តនិងដោយទឹកចិត្តជ្រះថ្លាដែលវាជាលំហូរបង់ពន្ធប្រកបដោយនិរន្តរភាព៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង