រដ្ឋបាលខេត្តរតនគិរីប្រារព្ធមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា ១៩៧៩-០៧ មករា ២០១៩
ខេត្តរតនគិរី÷ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលខេត្តរតនគិរីបានរៀបចំពិធីអបអរសាទមិទ្ទិញ រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា ១៩៧៩-០៧ មករា ២០១៩។
ពិធីជាប្រវត្តិសាស្រ្តនេះប្រព្រឹត្តនៅមុខស្តូបអនុស្សាវរីយ៍ក្រោមអធិប
តីភាពដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចសេនាវិបុលភក្តីសាយឈុំប្រធានព្រឹទ្ធសភានិងជាសមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុម
ការងារថ្នាក់កណ្តាលគណបក្យ ចុះជួយខេត្តរតនគិរី លោកនាយឧត្តមសេនីយ៍ សុីយ កែវ សមាជិកអចិៃន្រ្តយ៍គណបក្សប្រជាជនកម្ពុជានិងជាសមាជិកព្រឹទ្ធសភា ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់
ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្សនិងប្រជាពលរដ្ឋ ប្រមាណជាង១៥០០ នាក់។
ដោយឡែកប្រតិភូខេត្តសាឡាវ៉ាន់ ខេត្តអត្តពឺនៃសាធារណៈរដ្ឋប្រជាធិតេយ្យប្រជាមានិតឡាវក៏បានអញ្ជើញចូលរួមជាភ្ញៀវកិត្តយសក្នុងពិធីដ៏មហោឡារិនេះផងដែរ។
មីទ្ទីញខាងលើនេះមានការដង្ហែរក្បួនរថយន្តបុស្បុក និងការដើរព្យុះហយាត្រាចែកចេញជា
១៦ផែនរួមមាន៖១ ,ផែនតំបន់ប្រត្តិការសឹករងខេត្ត ២ ,ស្នងការនគរបាលខេត្ត ៣,កងរាជអាវុធហត្ថខេត្ត ៤,ផែនសាលាខេត្ត ៥,ផែនសាលាក្រុងបានលុង
៦,សហភាពសហព័ន្ធយុវជនកម្ពុជា ៧,ផែនសហភាពសហព័ន្ធយុវជនស្រលាញ់សន្តិភាព ៨,ផែនសាលាស្រុកតាវែង ៩,ផែនសាលាស្រុកវើនសែ ១០,សលាស្រុកអូរជុំ ១១,ផែនសាលាស្រុកបរកែវ ១២,ផែនសាលាស្រុកអូរយ៉ាដាវ ១៣,ផែនសាលាស្រុកលំផាត់ ១៤,ផែនសាលាស្រុកកូនមុំ ១៥,ផែនសាលាស្រុកអណ្តូងមាសនិងផែនក្រុមសិល្ប:គងរបស់បងប្អូនជនជាតិដើមភាគតិច។
ក្នុងផែននិមួយៗមានរថយន្តបុស្បុក ក្នុងនោះក៏មានការបង្ហាញពីសមិទ្ធផលនានា តាមបណ្តាស្រុកក្រុងដែលកើតចេញពីសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា។
ប្រជាជនក្នុងខេត្តរតនគិរី ក៏ដូចជា ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានចាត់ទុកថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្ត របស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជាង៣លាននាក់។ ៧មករា ១៩៧៩ គឺជាថ្ងៃបើកឡើងវិញ នូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោក ថង សាវុន អភិបាលខេត្តរតនគិរីបានអានសុន្ទរកថាប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ដោយសុន្ទរកថាបានលើកឡើងថា ប្រសិនជាគ្មានថ្ងៃ៧មករានោះទេ គឺគ្មានសមិទ្ធិផលរីកដុះដាលជាលំដាប់ពីមួយថ្ងៃទៅថ្ងៃនោះឡើយ។
លោកបានបន្តថា ដោយសារកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដរាបទៅ ។
ក្នុងឱកាសនោះផងដែរ លោក អភិបាលខេត្ត
ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជួយការពារ និងថែរក្សាសន្តិភាព ដែលរកបានដោយលំបាកបំផុតនេះអោយស្ថិតស្ថេរគង់វង្សប្រកបដោយនិរន្តភាព សំរាប់អនាគត់យូរអង្វែងតទៅ ហើយប្រពលរដ្ឋទាំងអស់ដែលបានូលរួមត្រូវជួយផ្សព្វពីសមិទ្ធផលដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងសម្រេចបានឲ្យទៅដល់ប្រជាពលរដ្ឋទូទៅបានយល់ជ្រួតជ្រាបកាន់តែច្បាស់ពីការរីកម្រើនរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ៕ដោយ សាវ័ន