សមត្ថកិច្ចខណ្ឌមានជ័យ បង្រ្កាបទូហ្គែមបាញ់ត្រីមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យ​៣​នាក់ ជាមុខសញ្ញាលួចកាច់កម៉ូតូ ដែលលាក់ខ្លួនទីនេះ

ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌកំ​រិត​ស្រាលខណ្ឌមានជ័យ បានធ្វើការបង្ក្រាបទីតាំង​ហ្គេម​បាញ់​ត្រី​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ និងឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ដែលជា​មុខសញ្ញា​ខាង​លួច​កាច់ក​ម៉ូតូយ៉ាងសកម្ម ដែលប្រតិបត្តិការនេះធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៨ មករា ដោយ ​ស្ថិតនៅ​ក្នុងភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច​បាន​រឹបអូស​យក​ម៉ូតូ​ម៉ាក​កា​វ៉ា​សា​គី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ដែល​គេ​ជឿថា​ជា ឧបករណ៍ នៃ​មធ្យោបាយ​ប្រើប្រាស់​សម្រាប់ធ្វើ​សកម្មភាព​លួច​ទូរទៅ​របស់​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ ។​ ​ជនសង្ស័យ​ទាំង​៣​នាក់បាន​ប្រើប្រាស់​ទីតាំង​ហ្គេម​បាញ់​ត្រី​នោះ ជា​កន្លែង​ពួន​សម្ងំ ក្រោយ​ការធ្វើសកម្មភាព​លួច​នៅ​ខាងក្រៅ​ ។​

​បើតាម​សម្តី​ពី​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បានជម្រាបឲ្យដឹងថា មុនពេល​ចុះ​ចាប់មុខសញ្ញា​ជំនាញ​ខាង​កាច់​ក​ម៉ូតូ​ទាំង​៣​នាក់ ដែល​ជិះ​ម៉ូតូ​ម៉ាក​កា​វ៉ា​សា​គី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ នៅផ្ទះ​បើក​ទូរ​ហ្គេម​បាញ់​ត្រី ដែលជា​ប្រភេទ​ល្បែងស៊ីសង​នេះ គឺ​យោងតាម​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ដែល​បាន​បាត់​ម៉ូតូ​ម៉ាក់ MSX (​ស្លាក​លេខ​ត្រូវ​ជនសង្ស័យ​កាច់​ចេញ​បាត់​ហើយ​) កាលពី​យប់​វេលា​ម៉ោង​៣​ជាង​ទៀបភ្លឺ ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ នៅ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ដោយ​ជនរងគ្រោះ​បាន​ស្គាល់​មុខសញ្ញា​និង​តាមដាន​ដឹងថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ រួចមក​ពួន​លាក់ខ្លួន​ក្នុងផ្ទះ​បើក​ទូរ​ហ្គេម​បាញ់​ត្រី​ខាងលើ ។ បន្ទាប់មកបាន​ធ្វើការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ភ្លាមៗ ចុះមក​ក្របួច​បានតែ​ម្តង ដោយ​មិន​រំខាន​ដល់​កម្លាំង​សមត្ថកិច្ច​ស្ទឹងមានជ័យ​២​នោះទេ ។​

​យោងតាម​សម្តី​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យដឹងថា ម៉ូតូ​របស់គាត់​បាន​ចត​ទុក​នៅមុខ​បន្ទប់​ជួល ដោយ​ចាក់សោរ​ ក ​រួច​ដើរចូល​ក្នុង​បន្ទប់​ដោយ​ដើរ​បញ្ច្រាស់ទិស​ជាមួយ​ជនសង្ស័យ ស្រាប់តែ​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក ក៏​បាត់​ម៉ូតូ ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​ជិះ​ដើររក​ទើប​ដឹងថា ជនសង្ស័យ​ពួន​នៅ​ទីតាំង​ខាងលើ​ក៏​ប្តឹងទៅ​សមត្ថកិច្ច​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ចុះមក​ក្របួច​បានតែ​ម្តង ​។​

​ក្រោយ​ក្របួច​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ ជំនាញ​ខាង​កាច់​ ក​ ​ម៉ូតូ​រួច សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ៖ ម៉ូតូ​២​គ្រឿង ១​គ្រឿង ម៉ាក​កា​វ៉ា​សា​គី ដែល​ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ សំរាប់​ជិះ​ធ្វើ​សកម្មភាព និង​មួយគ្រឿង​ទៀត ម៉ាក MSX ជា​របស់​ជនរងគ្រោះ ។ ជនសង្ស័យ​និង​វត្ថុតាង បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ។

ប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យបាននិយាយរិះគន់ដល់នាយប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី២ថា ជាមនុស្សស្ពឹកស្រពន់ការងារក្នុងការចុះបង្រ្កាបបទល្មេីសក្នុងមូលដ្ឋាន ទោះបីមានប្រជាពលរដ្ឋរាយការណ៍ ថា មានក្មេងទំនេីងជក់ថ្នាំញៀននិងមានការចែកចាយញៀននៅក្រុមទី៤ភូមិដំណាក់៤យ៉ាងណាក្តីក៏គាត់គ្រាន់សន្យាថា ចាំឲ្យកូនចៅចុះមេីលរហូតទល់ពេលនេះពួកដាក់ការសង្ស័យថា ប្រហែលនាយប៉ុស្តិ៍រូបនេះបានទទួលផលប្រយោជ៍នពីពួកបទល្មេីសទាំងនេះក៏មិនដឹង បានជាបណ្តែតបណ្តោយឲមានសកម្មភាពកេីតឡេីងយ៉ាងពេញបន្ទុកនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង