មានប៉ុស្តិ៍នគរបាលប៉ុន្មាន ដែលដូចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំប៉ក់ញ៉ៃ
ខេត្តរតនគិរី ៖ មានការរិៈគន់យ៉ាងច្រើននៅពេលដែលប្រធានមន្ទីរព័ត៌មានខេត្តរតនគិរី បានផុសរូបអគារប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំប៉ក់ញ៉ៃ ស្ថិតក្នុង ស្រុកអូរយ៉ាវ គ្មានមន្រ្តីនគរបាលនៅកន្លែងធ្វើការ សូម្បីតែម្នាក់ ខណៈដែលប្រធានមន្ទីររូបនេះ ចុះទៅរកកម្លាំងប៉ុស្តិ៍ដើម្បីសុំការសហការ គ្រាដែលលោកដឹកនាំក្រុមការងារចុះពិនិត្យវិទ្យុសហគមន៍នៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ កាលពីថ្ងៃទី០២ខែមករា ឆ្នាំ២០១៩ វេលា(ម៉ោង៣,៣០) ។
ភ្លាមនោះលោកប្រធានមន្ទីរបានទាក់ទងតាមទូរសព្ទ័ទៅលោកអធិការរង នគរបាលស្រុកអូយ៉ាដាវ ម្នាក់តែអធិការរងរូបនោះឆ្លើយថា លោកមិនមែនជាអ្នកទទួលខុសត្រូវខាងនគរបាលប៉ុស្តិ៍នោះទេ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅតំបន់នោះបានលួចបង្ហើបប្រាប់អោយដឹងថា មេប៉ុស្តិ៍ឃុំប៉ក់ញ៉ៃនេះ មានឈ្មោះ ឌឹម ជឿន ដែលទើបតែមកកាន់តំណែងជាមេ
ប៉ុស្តិ៍នៅពេលថ្មីៗនេះ។
មជ្ឈដ្ឋានទូទៅបានចោទជាសំណួរថា តើអោយប្រជាពលរដ្ឋសង្ឃឹមអ្នកណាបើកន្លែងផ្តល់សេវាសាធារណៈមិនមានមន្រ្តីនៅកន្លែងយ៉ាងនេះ?ហើយតើមានប៉ុស្តិ៍នគរបាលប៉ុន្មានដែលដូចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប៉ក់ញ៉ៃនេះ បើសូម្បីតែលោក ប្រធានមន្ទីរព័ត៌មានចុះមកធ្វើការហើយសុំសហការ បែរ ជាមិនឃើញមានមន្ត្រី និងនាយប៉ុស្តិ៍នៅកន្លែងធ្វើការបែបនេះនោះ?៕