គណកម្មាធិការរណសិរ្យ សាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជាខេត្តរតនគិរី បន្តកិច្ចសហប្រតិបត្តិការជាមួយគណកម្មាធិការរណសិរ្យ មាតុភូមិវៀតណាមខេត្ត កន្ទូម

ខេត្តរតនគិរី÷ នៅក្នុងកិច្ចប្រជុំ ដែលបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ គណកម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តរតនគិរី បានឯកភាព និងឈានដល់ការចុះហត្ថលេខារួមលើខ្លឹមសារ ៥ចំណុច ដើម្បីបន្តកិច្ចសហប្រតិបត្តិការ ជាមួយគណកម្មាធិការរណសិរ្យ មាតុភូមិវៀតណាម ខេត្តកន្ទូម រវាងលោក ថង សាវុន ប្រធានគណកម្មាធិការបក្ស និងជាប្រធានគណ កម្មាធិការរណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្ត និងជាអភិបាល នៃគណអភិបាលខេត្តរតនគិរី ជាមួយ លោក អា ពឺត អនុលេខាគណៈកម្មាធិការបក្សខេត្តកន្ទូមនៃសាធារណរដ្ឋសង្គមនិយម វៀតណាម ។

ខ្លឹមសារទាំង៥ចំណុច រួមមាន ៖ ១.ភាគីទាំងពីរបន្ត អប់រំផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ និងស៊ីជំរៅដល់ប្រជាជនគ្រប់ជាន់ថ្នាក់ នៃខេត្តទាំងពីរ ជាពិសេសគឺប្រជាជន នៅតាមព្រំដែន ស្តីពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ទូលំទូលាយ រវាងប្រទេសកម្ពុជា និងប្រទេស វៀតណាមសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ។

២.ជម្រុញដល់អាជ្ញាធរ និងស្ថាប័នមានសម្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុន វិនិយោគ និងប្រជាពលរដ្ឋនៃខេត្តទាំងពីរ អោយបានយល់ដឹង អំពីកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និយាយរួម និងនិយាយ ដោយឡែក រវាងខេត្តទាំងពីរ លើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ សុខាភិបាល វិនិយោគលើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច តាមលទ្ធភាព នៃប្រទេសនីមួយៗ និងអនុវត្តន៍យ៉ាងម៉ឹងម៉ាត់តាមគោលនយោបាយ និងច្បាប់ប្រទេសទាំងពីរ ។

៣. គណៈកម្មាធិការរណ សិ រ្យខេត្តទាំងពីរ បន្តយកចិត្តទុកដាក់ជាប្រចាំ ក្នុងការផ្លាស់ប្តូរព័ត៌មាន ស្តីពីបញ្ហាការងាររណសិរ្យ ដើម្បីរួមគ្នា សម្របសម្រួល ដោះស្រាយ តាមរយៈបទពិសោទន៍ និតិវិធី និងច្បាប់នៃប្រទេសនីមួយៗ ។

៤. គណៈកម្មាធិការរណសិរ្យនៃខេត្តទាំងពីរ បន្តដឹកនាំជម្រុញមន្ទីរជំនាញ បណ្តាអង្គភាព ពាក់ព័ន្ធរៀបចំអនុវត្តន៍ខ្លឹមសារកំណត់ហេតុ ដែលបានឯកភាពគ្នា ដោយប្រគល់ជូណក្រុម លេខាធិការដ្ឋាន របស់គណៈកម្មាធិការរណសិរ្យខេត្ត ធ្វើជាអ្នកសម្របសម្រួល សម្រាប់អនុវត្តន៍នូវសកម្ម ភាពការងារទាំងនេះ ។

៥. ៥ឆ្នាំម្តងថ្នាក់ដឹកនាំរណសិរ្យនៃខេត្តទាំងពីរ អនុវត្តន៍ប្តូវេនរៀបចំកិច្ចប្រជុំ ដើម្បីវាយតម្លៃលទ្ធផលការអនុវត្តន៍ ខ្លឹមសារកិច្ចប្រជុំ ស្តីកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខា និងធ្វើផែនការ សម្រាប់កិច្ចសហប្រតិបត្តិការ រយៈពេល៥ឆ្នាំ ម្តងទៀត ។

ក្នុងរយៈពេល២ឆ្នាំកន្លះ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរណសិរ្យ នៃខេត្តទាំង២ ឯកភាពគ្នារៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផល តាមបែបប្តូរវេន ដើម្បីផ្លាស់ប្តូរវាយតម្លៃស្ថានភាព និងអនុវត្តន៍បណ្តាខ្លឹមសារដែលបានចុះហត្ថលេខា ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង