ម៉ូតូឌុបទៀតហើយត្រូវបានប៉ូលិសចាប់ខ្លួនពាក់ព័ន្ធករណីដឹកជញ្ជូនថ្នាំញៀនចូលទៅការិយាល័យពន្ធនាគារខេត្ត ខេត្តរតនគិរី÷ ជនសង្ស័យម្នាក់ ត្រូវបានមន្ត្រី

ខេត្តរតនគិរី÷ ជនសង្ស័យម្នាក់ ត្រូវបានមន្ត្រីពន្ធនាគារខេត្តចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីដឹកជញ្ជូនសារធាតុញៀនដោយខុសច្បាប់ចូលទៅក្នុងការិយាល័យពន្ធនាគារខេត្ត។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង៩និង៥នាទីព្រឹកថ្ងៃសៅរ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងពន្ធនាគារខេត្ត ស្ថិតនៅក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។

មន្ត្រីពន្ធនាគារខេត្តបានឲ្យដឹងថា ក្រោយពីឃាត់ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានប្រគល់ទៅឲ្យការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តតាមនិតិវិធីបន្ត ក្នុងនោះដែរមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តផងដែរ។

មន្ត្រីពន្ធនាគារបន្តថា ជនសង្ស័យ ឈ្មោះ វណ្ណា វុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ទ្បាបានសៀក ក្រុងបានលុង ដោយជនសង្ស័យរូបនេះបានយកផ្លែចេកទុំចូលទៅក្នុងការិយាល័យពន្ធនាគាខណ:នោះមន្ត្រីពន្ធនាគារបានសង្ស័យក៏ឆែកឆេររកឃើញមានថ្នាំញៀនដាក់ចូលផ្លែចេកចំនួន៣ផ្លែដើម្បីបន្លំ ខណ:នោះមន្ត្រីពន្ធនាគារក៏បានឃាត់ជនសង្ស័យភ្លាមៗផងដែរ។

ក្នុងនោះដែរសមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន÷
ម៉្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន ៣ថង់តូចទម្ងន់ ១.៨៥ក្រាម
ទូរស័ព្ទដៃ ២គ្រឿង
និងម៉ូតូ ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងឃាត់និងរក្សាទុកបណ្តោះអាសន្ននៅការិល័យប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង