សមត្ថកិច្ចចម្រុះចុះបង្ក្រាបករណីគ្រឿងញៀននិងរកឃើញឈើប្រណិតមួយចំនួន…!!
ខេត្តរតនគិរី÷ កម្លាំងសមត្ថកិច្ចចម្រុះបើកប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀនដ៏ធំមួយនៅស្រុកតាវែងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ជាមុខសញ្ញាចែកចាយនិងប្រើប្រាស់យ៉ាងសកម្មនៅក្នុងស្រុកតាវែងនេះ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង១និង ៣០នាទីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ នៅចំណុចផ្ទះមុខសញ្ញា ស្ថិតនៅក្នុងភូមិតាវែងលើ ឃុំតាវែង ស្រុកតាវែង។
មន្ត្រីនគរបាលដែលចុះបង្ក្រាបករណីគ្រឿងញៀនបានឲ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត់ ស្នងការរងផែនការងារប្រឆាំងបទល្មើស និងដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះឆែក ឆេរលំនៅដ្ឋានជនសង្ស័យបានរកឃើញឈើប្រណិតមួយចនួននិងរឹបអូសយកមកខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្តតាមនិតិវិធី។
មន្ត្រីនគរបាលបន្តថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ សមត្ថកិច្ចជំនាញបានថ្លឹងឈើសុក្រំចំនួន១៥សន្លឹក ស្មើរនិង៧ ផ្លាន និងឈើគីឡូធ្នង់បានចំនួន៩,២៥ គីឡូក្រាមផងដែរ។
សូមបញ្ជាក់ថា នេះដោយសារលោកស្នងការស្នងការរងនគរបាលខេត្តបានដាក់បទបញ្ជាយ៉ាងតឹងរឹងឲ្យយកចិត្តទុកដាក់ទៅលើបទល្មើសផ្សេងៗនៅក្នុងខេត្តរតនគិរីចុះបង្ក្រាបឲ្យខានតែបាន៕ដោយ សាវ័ន