ស្ត្រីវ័យចំណាស់ជនជាតិទំពួនម្នាក់ ធ្វើអត្តឃាតខ្លួនឯងខណ:មានជំងឺរាំុរៃជាច្រើនឆ្នាំ

ខេត្តរតនគិរី÷ ស្ត្រីវ័យចំណាស់ម្នាក់ បាន សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងខណ:មានជំងឺរាំុរៃជាច្រើនឆ្នាំមកហើយសម្រេចចិត្តបញ្ចប់ជីវិតទៅចោលកូននិងចៅ។

បង្កការភ្ញាក់ផ្អើលបានកើតឡើងកាលពីវេលាម៉ោង៥និង៥នាទីល្ងាចថ្ងៃសៅរ ១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ នៅចំណុចលើផ្ទះជនរងគ្រោះស្ថិតនៅភូមិឡូន សង្កាត់យក្ខឡោម ក្រុងបានលុង។

លោក ជាង ហឿង នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់យក្ខឡោម បានឲ្យដឹងថា ស្ត្រីម្នាក់ធ្វើអត្តឃាតខ្លួនឯងឈ្មោះ ចេក រឹង អាយុ៧៥ឆ្នាំ ជនជាតិទំពួុន មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។ ជនរងគ្រោះបានយកខ្សែអង្រឹងប្រវែង២ម៉ែត្រទៅចង.កជាប់ហ្នឹងធ្នឹមផ្ទះ ក្រោយមកសាច់ញាតិបានទៅប្រទះឃើញហើយមានការឆោឡោតែម្តង។

លោកថា មូលហេតុ ជនរងគ្រោះមានជម្ងឺប្រចាំកាយជាច្រើនឆ្នាំហើយតែព្យាបាលមិនជាសះស្បើយសោះ ទើបពេលនេះគាត់សម្រេចចិត្តបញ្ចប់ជីវិត កុំឲ្យកូនចៅពិបាកចិត្តដោយសារគាត់។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍បានចុះទៅដលកន្លែងកេីតហេតុ ឃេីញជនរងគ្រោះត្រូវបានក្រុមគ្រួុសារកាត់ខ្សែអង្រឹងយកមកក្រោមផ្ទះដើម្បីតម្កល់សពទុកធ្វើបុណ្យទៅតាមប្រពៃណីជនជាតិដើមភាគតិចទំពួនផងដែរ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង