ឧកញ៉ាថៅកែ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានយកអាវុធខ្លីK៥៩បាញ់សម្លាប់ខ្លួនឯង មិនដឹងមូលហេតុ

កណ្តាល៖ មានករណីធ្វេីអត្តឃាតសម្លាប់ខ្លួន បាញ់ខ្លួនឯង ដោយប្រើបាស់អាវុធខ្លី K៥៩របស់ខ្លួី បាញ់ចំនួន ០១គ្រាប់ ចំណុចលើសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កាខាងឆ្វេង ស្លាប់នៅលើគ្រែ ជើងម្ខាងគងនៅលើកៅអី បង្អែក ក្នុងសភាព ពាក់ស្បែកជើង និង ស្រោមជើង នៅចំណុចក្នុងបន្ទប់ផ្ទះ(ទីស្នាក់ការ)សពជនរងគ្រោះ ស្ថិតនៅ កំពង់ចម្លង ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម​ ខេត្តកណ្តាល កាលពីថ្ងៃអង្គារ៍ ១២រោច ខែ​កត្តិក ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៧និង១៥នាទី។ នេះបើយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ វ៉ាន់ រ៉ាម៉ុន ភេទប្រុស អាយុ៥៧ ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ នាយករង នាយកដ្ឋាន អន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុន កំពង់ចម្លងទូកដរ អរិយក្សត្រ-ភ្នំពេញមានទីលំនៅផ្ទះលេខ ៣៣៤EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ អាវុធខ្លី ០១ដេីម ម៉ាក K ៥៩ លេខ ៣១១៧,បង់ ០៣,គ្រាប់ ១៧ គ្រាប់,សំបកគ្រាប់ ០១, ក្បាលគ្រាប់ ០១ ដោយនៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង១៧និហ១៥នាទីឈ្មោះ វ៉េង ដារិទ្ធជាតំណាងឲ្យឈ្មោះ វ៉ាន់ រ៉ាម៉ុន ក្នុងការមើលខុសត្រូវកំពង់ចម្លង បានចូលក្នុងផ្ទះរបស់ឈ្មោះវ៉ាន់ រ៉ាម៉ុន ដើម្បីបូមប្រេង ពេលចូលទ្វាររបង បិទខ្ទាស់គន្លឹះក្នុងជាប់ ឈ្មោះវ៉េង ដារិទ្ធ ក៏ ផ្លោះរបងចូល រៀបទុយោប្រេង ហើយឈ្មោះវ៉េង ដារិទ្ធក៏បានទៅគោះទ្វារបន្ទប់ឈ្មោះ វ៉ាន់ រ៉ាម៉ុន តែមិនឮ ក៏ច្រានទ្វារចូលទៅ ឃើញឈ្មោះវ៉ាន់ រ៉ាម៉ុន ដេកស្លាប់លើគ្រែដែក ក្រាលពូក និងហូរឈាមពេញ លេីឥដ្ឋការ៉ូ បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ច ។

ករណីនេះ កម្លាំងជំនាញបច្ចេកស្រុក សហការ ជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និង ពេទ្យ មណ្ឌលសុខភាពអរិយក្សត្រ មេឃុំ ភូមិ បានចូលរួម ពិនិត្យសាកសព ។

បើយោងតាមការសន្និដ្ឋានបានឱ្យដឹងថាជនរងគ្រោះធ្វេីអត្តឃាត សម្លាប់ខ្លួន បាញ់ខ្លួនឯង ដោយប្រើបាស់អាវុធខ្លី K៥៩របស់ខ្លួនឯង បាញ់ចំនួន ០១គ្រាប់ ចំណុចលើសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កា ខាងខាងឆ្វេង ស្លាប់នៅលើគ្រែ ជើងម្ខាងគងនៅលើកៅអី បង្អែក ក្នុងសភាព ពាក់ស្បែកជើង និង ស្រោមជើង៕

អត្ថបទដែលជាប់ទាក់ទង