ផ្ទះអាជីវករនៅស្រុកអណ្តូងមាស ត្រូវចោរគាស់លួចលុយ អស់ជាង១០លានរៀល

ខេត្តរតនគិរី÷ ផ្ទះអាជីវករមួយកន្លែង នៅភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូមាស កាលពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ត្រូវ​ចោរលួចគាស់យកលុយអស់ជាង១០លានរៀល។

នគរបាលស្រុកអណ្តូងមាស បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ហាក់ វិបុណ្យ ភេទប្រុស អាយុ៤១ឆ្នាំ ជន​ជាតិខ្មែរ មុខរបរលក់ដូរ បាត់លុយចំនួន ៩.០០០.០០០រៀល និងលុយដុល្លារ៣០០ដុល្លារ។

បច្ចុប្បន្នកម្លាំងជំនាញ​នគរបាល​ស្រុកអណ្តូងមាស កំពុងធ្វើការ​ស្រាវជ្រាវតាមចាប់មុខសញ្ញា ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង