យើងប្តេជ្ញារួមគ្នាបញ្វប់បញ្ហាអេដស៍នៅឆ្នាំ២០២៥
ខេត្តរតនគិរី÷ នេះគឺជាប្រធានបទក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍០១ ធ្នូ ឆ្នាំ២០១៨ ។
ទិវាពិភពលោកខាងលើនេះត្រូវបានសាខាកាកបាទក្រហមកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តរតនគិរីរៀបចំប្ររព្ធធ្វើឡើងនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ ។
មានប្រសាស ទៅកាន់អ្នកចូលរួមប្រមាណជាង៣០០នាក់ លោក មួង ប៉ាង អភិបាលរងខេត្តតំណាង លោក ថង សាវុន អភិបាលខេត្តរតនគិរីបានលើកឡើងថា យើងទាំងអស់គ្នាប្តេជ្ញា បញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ ដោយធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផល សូន្យបីគឺ ១ សូន្យគ្មានការចម្លងថ្មី ,២ សូន្យគ្មានការរើសអើងអ្នកផ្ទុកមេរោគអេស៍ ,៣ សូន្យគ្មានការស្លាប់ដោយសារជំងឺអេដស៍។
លោកបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់
សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទីជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងគ្រប់ប្រភេទ ក្នុងនោះមានទាំងការប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ ។
លោក ក៏បានលើកឡើងផងដែរអំពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានខិតខំលើបញ្ហាមនុស្សធម៌ ដូចជា បញ្ហាប្រយុទ្ធនឹងជំងឺអេដស៍ និងសុខភាពស្រ្តីនិងកុមារដោយបានចាត់ទុកអ្នកដែលមានផ្ទុកមេរោគអេដស៍និងកុមារកំព្រាដោយសារជំងឺអេដស៍ជាដើម ។
ក្នុងនាមអាជ្ញាធរខេត្ត លោក មួង ប៉ាង បានសម្តែងនូវការគាំទ្រលើការប្រយុទ្ធនឹងជំងឺអេដស៍និងត្រៀមជួយជានិច្ចរាល់ការលំបាកដែលកើតមានឡើងក្នុងសក្មភាពប្រយុទ្ធនឹងជំងឺអេដស៍ ហើយក៏មិនទុកឲ្យអ្នកជំងឺអេដស៍និងអ្នកផ្ទុកនឹងមេរោគអេដស៍រួមទាំងកុមារកំព្រាឲ្យនៅឯកាគ្មានទីពឹងឡើយ។
លោកបានអំពាវនាវឲ្យមហាជនទូទៅចងចាំថាអេដស៍មិនដែលភ្លេចយើងឡើយប្រសិនបើយើងមានការធ្វេសប្រហែសមួយវិនាទីនោះ ។
គួរបញ្ជាក់ថា នៅក្នុងឱកាសនេះ អ្នកកើតជំងឺអេដស៍ចំនួន៣០នាក់ត្រូវបានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់ពួកគាត់ផងដែ៕ដោយ សាវ័ន