បុរសរកឃ្មុំម្នាក់ បែជាជួបគ្រោងឆ្អឹងសពនៅក្នុងព្រៃ ស្រុកភ្នំព្រឹក…!!

ខេត្តបាត់ដំបង÷បុរសម្នាក់ប្រទះឃើញគ្រោងឆ្អឹងសពមនុស្សនៅក្នុងព្រៃ ដោយពួកគេដើររកឃ្មុំត្រង់ចំណុចទួលខ្ពស់ឃុំភ្នំព្រឹកស្រុកភ្នំព្រឹកខេត្តបាត់ដំបងបង្កការភ្ញាក់ផ្អើលកាលពីព្រលប់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៨។

អ្នករកឃ្មុំមានឈ្មោះ គី គា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទោះជាយ៉ាងណាគ្រោងឆ្អឹងដែលគេប្រទះឃើញនោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ថា ប្រុស ឬស្រីនោះទេ ពេលនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវនិងស៊ើបអង្គេតដើម្បីរកកាពិត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចទៅត្រួតពិនិត្យមើលគ្រោងឆ្អឹងខាងលើនិងធ្វើការប្រមូលយកទៅប្រគល់ឲ្យអាចារ្យវត្តគិរីរម្យសន្តិភាពរៀបចំបូជាតាមប្រពៃណីហើយ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង