អភិបាលខេត្តរតនគិរីអញ្ជើញបើកវិញ្ញាសារប្រឡងគ្រូបឋមនឹងមត្តេយ្យ

ខេត្តរតនគិរី÷ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានអញ្ជើញបើកវិញ្ញាសារប្រឡងក្របខ័ណ្ឌគ្រូបឋមសិក្សានៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ស្ថិតនៅសង្កាត់ឡាបានសៀក ក្រុងបានលុង ។

លោក ប៉ា សត្ថា អនុប្រធានមន្ទីរអប់រំយុវជននិហកីឡាខេត្ត មានប្រជាពលរដ្ឋសាសថា ការប្រឡងគ្រូបឋមសិក្សានាពេលនេះមានបេក្ខជនចូលរួមប្រឡងចំនួន៦០០នាក់ក្នុងនោះមានបេក្ខនារី៣៣៣នាក់ ខណៈដែលដែលការជ្រើសរើសយកតែ៤៥នាក់ប៉ុណ្ណោះក្នុងនោះក្រខ័ណ្ឌបឋមសិក្សា១២+២យក៤៥នាក់ក្របខ័ណ្ឌមត្តេយ្យសិក្សា១២+២យក៥នាក់ និងក្របខ័ណ្ឌ១២+៤យក៥នាក់ ។
អនុប្រធានមន្ទីររូបនេះបន្តថាការប្រឡងចែកចេញជា២៥បន្ទប់ប្រឡង លើវិញ្ញាសារវប្បធម៌ទូទៅ អក្សសិល្ប៍ និងគណិតវិទ្យា ។

លោក ថង សាវុន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា នេះគឺជាការអនុវត្តនូវគោលការណ៍តម្លាភាព យុត្តិធម៌ ស្របទៅតាមការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ ជាសេនាធិការ។ លោក បញ្ជាក់ថា មូលហេតុនេះហើយ បានជានៅរាល់ពេលប្រឡងម្ដងៗ អាជ្ញាធរ និងមន្ត្រីជំនាញ តែងតែខិតខំប្រឹងប្រែង ផ្ដល់នូវភាពយុត្តិធម៌ ពោលគឺ យុត្តិធម៌សង្គម ។
ដូច្នេះ​គ្រប់វិញ្ញាសារទាំងអស់សុទ្ធតែ បានរៀបចំទុកដាក់យ៉ាងត្រឹមត្រូវ និងនាំយកមក ឲ្យ​ក្មួយៗដែល​ជា​បេក្ខជន​ បានត្រួតពិនិត្យ​ជាមុន​ រួចរាល់​សិន​ ទើបធ្វើការកាត់បើកវិញ្ញាសារនេះ នៅចំពោះមុខ​បេក្ខជន​តែម្តង ដើម្បីផ្តល់នូវភាពយុតិធម៌ ដល់ក្មួយៗ​បេក្ខជន​ទាំងអស់​ ក្នុងការប្រឡងប្រជែងចូលបម្រើការងារជាមន្ត្រីរាជការ​ ដែលមានសមត្ថភាព​ ។

នេះគឺជាការខិតខំ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ និងមន្ត្រីជំនាញ បាន​អនុវត្តនូវគោលការតម្លាភាព​ ឲ្យ​បានត្រឹមត្រូវ ក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បី​ ឲ្យ​ក្មួយៗ​​ ដែលចូលរួមប្រឡងទទួលបានយុត្តិធម៌ ផងដែរ ។​

ជាជាមួយគ្នានោះលោក អភិបាលខេត្ត​ ក៏​បានផ្តាំផ្ញើ​ដល់​ក្មួយៗ​បេក្ខជន​ បេក្ខនារី​ទាំងអស់​ ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាពដែលខ្លួនមាន​ ដើម្បីទទួលបានលទ្ធផល​ល្អប្រសើរផងដែរ ៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង