ចោគាស់ជញ្ជាំងតូបចូលយកទូរស័ព្ទដៃអស់ជាច្រើនគ្រឿងគេចខ្លួនបាត់ដោយសុវត្ថិភាពមិនរំខានដល់សមត្ថកិច្ចនៅក្បែរនោះ…!!

ខេត្តរតនគិរី÷ តូបវីងនឹងលក់ទូរស័ព្ទដៃមួយកន្លែងត្រូវបានចោលួចគាស់ក្តារជញ្ជាំងចូលយកទ្រព្យសម្បត្តិអស់មួយចំនួន កាលពីវេលាម៉ោង២នឹង៣០នាទីរំលងអាធ្រាត្រថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្បែរផ្លូវជាតិលេខ៧៨ ទល់មុខផ្លូវចូលទៅភូមិឡុំ ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។

មន្ត្រីនគរបាលប៉ុស្តិ៍ប៉ក់ញ៉ៃបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉េង ហៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ/ឃុំកើតហេតុខាងលើ ខណ:ដែលម្ចាស់ផ្ទះព្រឹកឡើងបានមកបើកទ្វារតូបចូលលក់ដូចសព្វមួយដងខណ:នោះបានបាត់ទូរស័ព្ទជាច្រើនគ្រឿង ហើយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅក្បែរនោះចុះមកត្រួតពិនិត្យកន្លែងកើតហេតុផងដែរ។

នគរបាលប៉ុស្តិ៍បន្តថា ទ្រព្យសម្បត្តិដែលបានបាត់បង់រួមមាន
ទូរស័ព្ទដៃ២៨គ្រឿងនឹងស្ពិកឃឺធុនតូច៥គ្រឿងផងដែរ។

បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវបានសហការជាមួុយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃ កំពុងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ដោយ សាវ័ន

អត្ថបទដែលជាប់ទាក់ទង