ហឹង្សាក្នងគ្រួសារ ខាងណាខុស ខាងណាត្រូវ !! ប្ដីណាមិនខឹង ប្ដីណាទ្រាំបាន បើកខំទៅធ្វើការ ពេលត្រឡប់មកដល់ផ្ទះ សង្ឃឹមថា បានបាយទឹកហូប ខណៈមកធ្វើការអត់កម្លាំង មានឯណាមកដល់ផ្ទះ បែរជាឃើញប្រពន្ធផឹកស្រវឹង បាយក៏អត់ដាំ កើតចិត្តក្ដៅក្រហាយ ព្រមានខ្លះៗ នៅក្រចេះ
ក្រចេះ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈប្តីមកពីធ្វើការ មកដល់ផ្ទះឃើញប្រពន្ធស្រវឹងស្រា ហើយមិនដាំបាយ ក៏សួរនាំហើយប្រកែកគ្នា ប្តីក៏ស្ទុះទៅវាយប្រពន្ធ១ដៃ ពេលប្រពន្ធឈរនៅមាត់ទ្វារ បណ្តាលឲ្យប្រពន្ធដួលធ្លាក់ពីលើផ្ទះបោកក្បាលនឹងជណ្តើរបែកក្បាលរបួសធ្ងន់។
បុរសជាប្តីឈ្មោះ ជា សំណាង អាយុ៣៨ឆ្នាំ ប្រពន្ធឈ្មោះ ង៉ាវ សុភក្ក័ អាយុ៣៧ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
ក្រោយកើតហេតុស្ត្រីជាប្រពន្ធ (ជនរងគ្រោះ) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។
ចំណែកជនសង្ស័យជាប្តី សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសំបូរ ដើម្បីចាត់ការតាមនីតិវិធី ចំណែកកូន យំអត់បាយក្រហាយទឹកពេញផ្ទះ៕