ឈាមស្រែកស្បែកហៅ សម្លាប់មនុស្សនៅរាជធានីភ្នំពេញរួចគេចខ្លួនមកកាន់ខេត្តស្ទឹងត្រែងត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តស្ទឹងត្រែង៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តស្ទឹងត្រែងនិងម្លាំងនគរបាលស្រុកថាឡាបរិវ៉ាត់បានអនុវត្តដីការអោយចាប់ខ្លួនជនសង្ស័យម្នាក់ក្រោយសង្ស័យករណីរឿងឃាតកម្មនៅរាជធានីភ្នំពេញរួចគេចខ្លួនមកកាន់ខេត្តស្ទឹងត្រែង។ការឃាត់ខ្លួននោះបានធ្វើឡើងកាលពីល្ងាចវេលាម៉ោង១៧និង២៥នាទីថ្ងៃទី ២៧ វិច្ឆកា ២០១៨ស្ថិតនៅផ្លូវចូលអូរព្រុំក្នុងភូមិសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។
ប្រភពពីមន្ត្រីនគរបាលខេត្តស្ទឹងត្រែងជនសង្ស័យដែលត្រូវ សមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះជឹង ប៊ុននីនហៅជឹងនីនភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅផ្ទះកំពុងសាសង់ ផ្លូវបេតុងភូមិសំរោងទាវសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។
លោកថាដោយយោងតាមដីកាបញ្ជាអោយចូលខ្លួនរបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាអោយឃាត់ខ្លួនជនសង្ស័យខាងលើដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទឃាតកម្មអោយបានមុនថ្ងៃទី៣០វិច្ឆកាប៉ុន្តែជនសង្ស័យមិនបានចូលទៅបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខនោះទេបែទៅជារត់គេចខ្លួនមកកាន់ខេត្តស្ទឹងត្រែងទៅវិញតែទោះជាយ៉ាងណាមិនអាចរួចពីសំណាញ់ច្បាប់។
លោកបញ្ចាក់ថាបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើបានហើយនោះកម្លាំងនាយកដ្ឋានក្រសួងមហាផ្ទៃនឹងនាំខ្លួនជនសង្ស័យទៅកាន់រាធានីភ្នំពេញវិញនៅព្រឹកថ្ងៃ២៨វិច្ឆកាដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។