ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកបរកែវចាប់ខ្លួនពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវ:ក្មេងស្រីអាយុ៨ឆ្នាំបានសម្រេច…!!

ខេត្តរតនគិរី÷ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបរកែវ សហការណ៍ជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ឃុំទីងចាក់ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:លើអនីតិជនអាយុ៨ឆ្នាំបានសម្រេច។

ការរំលោភសេពសន្ថវ:នេះកាលពីវេលាម៉ោង៨នឹង០០នាទីព្រឹកថ្ងៃអង្គារ៍ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រង់ចំណុចក្នុងផ្ទះល្វែងកម្មករស្នាក់នៅ ស្ថិតក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ។

អធិការនគរបាលស្រុកបរកែវលោក ជួប វណ្ណរក្ស បានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះ នៅថ្ងៃទី២៧ វិច្ឆិកានេះ ថា ខណ:កូនរបស់គាត់មានគេចាប់រំលោភសេពសន្ថវ:បានសម្រេច ហើយមាន ឈ្មោះ ស.យ.ក.ញ អាយុ០៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិ/ឃុំកើតហេតុខាងលើ។

ចំណែកជនសង្ស័យឈ្មោះ ហន ហាង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិ/ឃុំជាមួយគ្នា។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវនឹងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង