នារីបំរើផ្លូវភេទធ្វើសុីភ្ញៀវបានសម្រេចតែរត់មិនរួច បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់
ភ្នំពេញ៖ យុវជនបីនាក់ ត្រូវនារីបម្រើផ្លូវភេទយកទូរសព្ទនិងលុយ៤០ដុល្លារ បានសម្រេចតែរត់មិនរួច ករណីនេះកើតឡើងនៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅម្ដុំផ្ទះសំណាក់បឹងកក់វិហាចាម ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់មានគ្នាបីនាក់ បានទៅរកនារីបម្រើសេវាផ្លូវភេទនៅម្ដុំវត្តភ្នំ ហើយក៏ជួបនារីម្នាក់ ក៏យកនារីបម្រើសេវាផ្លូវភេទនោះ ទៅផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ពេលទៅដល់ផ្ទះសំណាក់នារីនោះបានប្រាប់ថា ខ្ញុំមានគ្នាខ្ញុំម្នាក់ទៀត បើគ្នាបងឯងត្រូវការខ្ញុំខលហៅឱ្យ យុវជននោះក៏ព្រម ក៏ប្រគល់ទូរសព្ទម៉ាក iPhon 6 ឱ្យទៅនារីនោះខលហៅ នារីម្នាក់ទៀត ពេលមកដល់នារីនោះបានយកទូរសព្ទនិងលុយ៤០ដុល្លារ រត់គេចចេញពីផ្ទះសំណាក់ តែត្រូវជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ផ្លូវ៧០ ម្ដុំផ្លូវរថភ្លើង ភូមិចុងខ្សាច់សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
ស្របពេលដែលភាគីទាំងពីរ កំពង់តែប្រកែងគ្នា កម្លាំងសមត្ថកិច្ចល្បាតរបស់ប៉ុស្តិ៍ទួលសង្កែ ឃើញបានឃាត់ខ្លួនភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្ដាលយប់។
ក្រោយពេលសមត្ថកិច្ចរបស់ប៉ុស្តិ៍ទួលសង្កែសួរនាំរួច ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ដើម្បីនាំខ្លួនជនសង្ស័យទាំងបីនាក់និងជនរងគ្រោះ ទៅដាក់ពាក់បណ្ដឹងនៅប៉ុស្តិ៍ នគបាលច្រះចកវិញ (កើតហេតុក្នុងសង្កាត់ស្រះចក) ដើម្បីកសាងសំណុំរឿងទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕