លោក ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ ខេត្តតាកែវ ប្រើអំពើហិង្សាទៅលើ លោកស្រី ពៅ សុភាព ដែលជាភរិយា ព្រោះរឿងរ៉ាវលួចសៅគ្រី
តាកែវ៖ កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ 2018 ក្នុងគណនីបណ្ដាញហ្វេសប៊ុក ដែលមានគណនីឈ្មោះថា ពៅ សុភាព ជាភាសាអង់គ្លេស (Pov Sopheap) បានបង្ហោះរិះគន់ចំពោះ លោក ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវខេត្តតាកែវ ថា ជាអ្នកអនុវត្តច្បាប់ បែរជារំលោភច្បាប់ប្រើអំពើហិង្សាដាក់ភរិយាគឺលោកស្រី ពៅ សុភាព ទៅវិញ។
បើតាមប្រភពពីគណនីហ្វេសប៊ុក ដដែលនេះ បានឲ្យដឹងទៀតថា ដើមហេតុ ដែល លោក ឆាយ សាវុធ អធិការក្រុងដូនកែវនេះ បានប្រើអំពើហិង្សា មកលើគាត់ជាភរិយា ឈ្មោះពៅ សុភាព គឺមកពីលោកអធិការរូបនេះ ពាក់ព័ន្ធនឹងល្បែងស្នេហាស្រីញីខាងក្រៅ ហើយត្រូវបានប្រពន្ធតាមទាន់ក៏មានការឈ្លោះប្រកែកគ្នា រហូតដល់ឈានប្រើអំពើហិង្សាដាក់ភរិយា ឈ្មោះ ពៅ សុភាព នេះទៅ។
គេនៅមិនទាន់ដឹងថា តើដំណើររឿងយ៉ាងណាពិតប្រាកដនោះទេ ខណៈដែលអ្នកសារព័ត៌មានយើងមិនទាន់អាចសុំការស្រាយ បំភ្លឺពីលោកអធិការនគរបាលក្រុងដូនកែវ ពាក់ព័ន្ធករណី ដែលភរិយារបស់លោក ឈ្មោះ លោកស្រី ពៅ សុភាពបានបង្ហោះរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុកនេះនៅឡើយទេ។
លោកស្រី ពៅ សុភាព បានបង្ហោះដែលមានខ្លឹមសារទាំងស្រុងថា ” វេលាម៉ោង10យប់ថ្ងៃ15.11.2018ជួយស៊ែរៗៗផងតាមទាន់និងភ្នែកចង់បញ្ចេញស្មាដៃរបស់ខ្លួនអួតស្រីរបស់(អធិការដូនកែវ)សុខចិត្តលើកដៃវ៉ៃប្រពន្ធពេលដែលតាមទាន់និងភ្នែកហ្នឹងហើយអ្នកច្បាប់(ប្រើអំពើហិង្សា) ” ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏មានក៍មានការចូលមកខមមិនសូមអោយដោះស្រាយដោយសន្តិវិធីស្ងាត់ៗក្នុងរង្វង់គ្រួសារ ហើយក៏មានមតិខ្លះ ការរិះគន់ផងដែរពាក់ព័ន្ធនឹងករណីនេះ ដោយលោកអធិការនគរបាលក្រុងដូនកែវគឺជាសមត្ថកិច្ចអនុវត្តច្បាប់ បែរជាមិនគោរពច្បាប់ហ៑ានបំពានទៅលើច្បាប់ ដោយប្រើអំពើហឹង្សាដោះស្រាយបញ្ហាជំនួសទៅវិញ។
ករណីនេះដែរ មហាជនក៏នឹងរង់ចាំមើលថា តើខណៈដែលសមត្ថកិច្ចអនុវត្តច្បាប់ហើយប្រព្រឹត្តខុសវិន័យច្បាប់បែបនេះតើមានការដាក់ទោស ឬ ការណែនាំអប់រំ ឬក៏ធ្វើកិច្ចសន្យាព្រមានជាលាយលក្ខណ៍អក្សរ ដោយសមត្ថកិច្ចកំរិតណាដែរបើ លោក ឆាយ សាវុធ នេះមានសក្តិយសតួនាទីមុខតំណែងជាអធិការនគរបាលក្រុង ដូនកែវ និងត្រៀមឡើងស្នងការរងខេត្តតាកែវ បែបនេះ៕