ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី៧នាក់ពីបទជួញដូរគ្រឿងញៀននៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៧នាក់ជាជនជាតិវៀតណាមពីបទជួយដូររក្សារទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ដែលកំពុងធ្វើសកម្មភាពចែកចាយនៅក្រុងបាវិត។

បើតាមសមត្ថកិច្ចនគបាលការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថានៅរសៀលថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៨កម្លាំងមន្រ្តីជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជនជនសង្ស័យប្រុសស្រីចំនួន៧នាក់ជាជនជាតិវៀតណាមពីបទជួញដូរ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងគ្រឿងញៀននិងឧបករណ៍ប្រើប្រាស់មួយចំនួនទៅតុលាការសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធី។

បើតាមលោកវរសេនីយ៍ឯកកែវសុថា ស្នងការងនៃស្នងការដ្ឋាននគបាលខេត្តទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀនបានអោយដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមានរយៈពេល០២ថ្ងៃដោយកម្លាំងជំនាញសហការជាមួយកម្លាំងនគបាលក្រុងបាវិតបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ស្រី០២នាក់ជាជនជាតិវៀតណាមរួមជាមួយវត្ថុតាងមាន៖១,ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១១កញ្ចប់(ធំ០២កញ្ចប់)២,ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង៣,ម៉ូតូ០២គ្រឿង៤,ទូរសព្ទ័ដៃ០៥គ្រឿង ព្រមទាំងឧបករណ៍សំរាប់ជក់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

ប្រភពដ៏ដែលបន្តទៀតថា មុនដំបូងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យទី១,ឈ្មោះហ្វ័រធីជប់លិញ ភេទស្រីអាយុ២២ឆ្នាំជនជាតិវៀតណាមមានទីលំនៅភូមិហ្វឹងហាន់ឃុំហាប់មឿយស្រុកដុងថាប់ខេត្តដុងថាប់ប្រទេសវៀតណាមដកហូតបានគ្រឿងញៀនម៉ាទឹកកក០៣កញ្ចប់តូចហើយបានសារភាពថាទិញពីឈ្មោះដាំងយ៉ុងថាន់ហៅអ៊ុកភេទប្រុសអាយុ៣៥ឆ្នាំជនជាតិវៀតណាមដកហូតបានថ្នាំញៀន១កញ្ចប់ធំទូរសព្ទ័ដៃ២គ្រឿងជញ្ជីងថ្លឹង១គ្រឿងនិងម៉ូតូ១គ្រឿងមានទីលំនៅភូមិយ៉ូវធឿងស្រុកបេនកូវខេត្តតៃនិញនិងឈ្មោះថាំងជុងយ៉ុងភេទប្រុសអាយុ៤២ឆ្នាំជនជាតិវៀតណាមស្នាក់នៅផ្សាររាត្រីក្រុងបាវិត។

ក្រោយពីសាកសួរសមត្ថកិច្ចយើងស្រាវជ្រាវចាប់បានចំនួន០៥នាក់ទៀតនៅផ្សាររាត្រីភូមិបាវិតកណ្តាលសង្កាត់បាវិតក្រងបាវិតដកហូតបានថ្នាំញៀនប្រភេទអំហ្វេតាមីនឬម៉ាទឹកកកចំនួន៥កញ្ចប់(ធំ១កញ្ចប់តូច៤កញ្ចប់)ធ្វើតេស្តទឹកនោមលទ្ធផលវិជ្ជមានមួយបូក។

ជនសង្ស័យ១,ឈ្មោះវៀងយ៉ាំឡាំងភេទប្រុសអាយុ២៨ឆ្នាំជនជាតិវៀតណាមមានទីលំនៅភូមិធឹងតីឃុំឡើយធឹងស្រុកបេនកូវខេត្តតៃនិញរួមមានម៉ូតូ១គ្រឿងទូរសព្ទ័ដៃ១គ្រឿង។

២,ឈ្មោះជុងយ៉ុងភេទប្រុសអាយុ៤២ឆ្នាំជនជាតិវៀតណាមមានទីលំនៅភូមិប៊ិនវ៉ាឃុំប៊ិនថាញ់ស្រុកតាងបាងខេត្តតៃនិញរិបអុសថ្នាំញៀនបាន៥កញ្ចប់(ធំ១កញ្ចប់តូច៤កញ្ចប់)ទូរសព្ទ័ដៃ១គ្រឿងសម្ភារប្រើប្រាស់មួយចំនួន។

៣,ឈ្មោះឡេធីអាន់ទៀកភេទស្រីអាយុ៣៦ឆ្នាំជនជាតិវៀតណាមមានទីលំនៅខណ្ឌ័មីវ៉ា ក្រុងឡុងសៀងខេត្តអាងយ៉ាង ដកហូតគ្រឿងញៀន១កញ្ចប់តូច។

៤,ឈ្មោះយ៉កុងថាន់ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិវៀតណាមរស់នៅភូមិឡុងធិនឃុំឡុងថាន់ស្រុកបេនកូវខេត្តតៃនិញ។

៥,ឈ្មោះយ៉ាំងអៀងភេទប្រុសអាយុ៣១ឆ្នាំជនជាតិវៀតណាមនៅភូមិឡុងធិនខេត្តតៃនិញ។

លោកបន្តថា កិច្ចប្រតិបត្តិការនេះ គឺក្រោមការដឹកនាំចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តនិងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀននិងលោក កានកេននាយការិយាល័យបានដឹកនាំកម្លាំងជំនាញសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត ការិយាល័យសន្តិសុខផ្ទៃក្នុងនិងដោយមានការសម្របសម្រូល ពីលោកគង់ចន្ទ័ខេមរិទ្ធិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានធ្វើការបង្ក្រាបបានជនសង្ស័យករណីជួញដូរនិងប្រាស់គ្រឿងញៀន និងរក្សាទុកគ្រឿងញៀននៅក្រុងបាវិតបានជាបន្តបន្ទាប់។

ក្នុងនាមលោកសូមអំពាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាមហាជនទាំងអស់ដែលទទួលបានឫឃើញនូវសកម្មភាពអ្នកជួញដូរឬប្រើប្រាស់ រក្សាទុកគ្រឿងញៀន មេត្តាជួយផ្តល់ព័តមានដល់សម្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីអោយសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបបទល្មើសយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ជនសង្ស័យទាំង០៧នាក់នេះលោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តបានចេញដិកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀងនៅថ្ងៃទី៥វិច្ឆិកា២០១៨កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង