រថយន្ត Mazda បុកម៉ូតូហុងដាឌ្រីម បណ្ដាលអោយ បុរសវ័យ ៦៧ម្នាក់ស្លាប់ យ៉ាងអាណោចអាធម

ខេត្តកំពង់ធំ ÷ថ្ងៃសៅរ៍ ១០រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក
ព.ស២៥៦២ ត្រូវនិឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលា
ម៉ោង០៨:៤៥នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិស្លាក់ក្រាញ់ ឃំុសំព្រោច ស្រុកស្ទោង
ខេត្តកំពង់ធំ ។

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង
រវាង រថយន្ត បុកម៉ូតូក្នុងទឹសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្តាលឲ្យស្លាប់ ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ ។

រថយន្តម៉ាក ម៉ាស់ស្តា Mazda ពណ៌បៃតងចាស់
ពាក់ស្លាក លេខខេមរភូមិន្ទ02.2-4281 បើកបរ
ដោយឈ្មោះ អុី.រត្ន័ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ត្រូវសមត្ថកិច្ចនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោង)។

ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ ផ្លាកលេខ
កំពង់ធំ1F.1021 បើកបរដោយឈ្មោះ សាន.ភាច ភេទប្រុស អាយុ៦៧ឆ្នាំ នៅភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)(ពាក់មួកសុវត្ថិភាព ។

មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូបត់ឆ្វេង
ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្ត
បើកបរ មានល្បឿនលឿនទើបជាន់ហ្វ្រាំងមិនទាន់
បណ្ដាលបុកចំពេញទំហឹង តែម្ដង ។

វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង
ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង