ខេត្តរតនគិរី និងខេត្តយ៉ាឡាយ បន្តសហប្រតិបត្តិការរុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា សម្រាប់រដូវប្រាំង ( ២០១៨-២០១៩ )
រតនគិរី៖ គណកម្មការជំនាញខេត្តរតនគិរីនៃព្រះរាជាណាចក្រកម្ពុជា និងគណកម្មការជំនាញ ខេត្ត យ៉ាឡាយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបប្រជុំគ្នាស្តីពីសហប្រតិបត្តិ ការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីនៅក្នុងសម័យសង្គ្រាមនៅ កម្ពុជាសម្រាប់រដូវប្រាំង ( ២០១៨-២០១៩ ) ។
កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨ នៅសាលប្រជុំសាលាខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត និងជាប្រធានគណកម្មការជំនាញខេត្តរតនគិរី និងលោកជំទាវ ហួញ នឺធូហា អនុប្រធានគណកម្មាធិការប្រជាជនខេត្តយ៉ាឡាយ ។
កិច្ចប្រជុំខាងលើនេះភាគីទាំង២ បានធ្វើការពិភាក្សា និងឯកភាពអំពីកិច្ចសហប្រតិបត្តិ ការរុករកអដ្ឋិធាតុ និងធ្វើមាតុភូមិនិវត្តន៍សម្រាប់រដូវប្រាំង ( ២០១៨-២០១៩ ) ដោយពេល វេលានៃការរុករកគិតចាប់ពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០១៩ ដោយមានក្រុមរុករកចំនួនមួយក្រុម មានចំនួន ២៣ នាក់ ហើយទីតាំងឈរជើង របស់ក្រុមK52 នៅចំណុចអូរចេងផ្លូវបំបែកទៅស្រុកលំផាត់។ ហើយភូមិសាស្រ្តនៃការរុករក អដ្ឋិធាតុគឺនៅស្រុកអូរយ៉ាដាវ បរកែវ លំផាត់ កូនមុំ និងក្រុងបានលុង តាមគម្រោងនៅរដូវ ប្រាំង ( ២០១៨-២០១៩ ) នេះគឺរកអោយបានពី ៧ ទៅ ១០ អដ្ឋិធាតុ ។
គួរបញ្ចាក់ថា យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀម និងកិច្ចប្រជុំលើកទី១៥ រវាងរដ្ឋាភិ បាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជានៅទីក្រុងហូជីមីញ កាលពីថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៧ ស្តីពីការបន្តរុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងជំនួយការវៀតណាមដែលបានពលីជីវិតក្នុង សម័យសង្គ្រាមនៅកម្ពុជាធ្វើមាតុភូមិនិវត្តន៍ ។ ដែលក្នុងរយៈពេល ១៨ ឆ្នាំ ( ២០០០- ២០១៨ ) គណកម្មការជំនាញខេត្តទាំង២ ( រតនគិរី-យ៉ាឡាយ ) បានរួមសហការគ្នាយ៉ាង សកម្មក្នុងការរុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ខេត្តយ៉ាឡាយនៅក្នុង ភូមិសាស្រ្តខេត្តរតនគិរីបានចំនួន ៥១៨ អដ្ឋិធាតុមកហើយ ៕