រថយន្តលុចស៊ីស RX.300 បើកបរដោយជនជាតិចិនបុកម៉ូតូមួយគ្រឿងអូសជិត២០ម៉ែត្រ បណ្ដាលឲ្យបុរសជានិស្សិតម្នាក់ស្លាប់ក្នុងថ្លុកឈាម
ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡេីងដោយជនជាតិ ចិនបេីករថយន្តម៉ាកលុចសុីស RX.300 បុកជាមួយម៉ូតូមួយគ្រឿងអូសជិត២០ម៉ែត្រ បណ្ដាលអោយបុរសជានិស្សិតម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធ័ម។
ហេតុគ្រោះថ្នាក់ចរាចណ៍ដល់រន្ធត់នេះបានកេីតឡេីតកាលពីវេលាម៉ោង២នឹង២០នាទីរំលងអាទ្រាធ ឈានចូរថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៩ កែងនឹងផ្លូវលេខ១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកេីតហេតុបានអោយដឹងផងដែរថាមុនពេលកេីតហេតុ គេឃេីញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q.9918 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៣៤ ក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុក៏ស្រាប់តែមានរថយន្តម៉ាកលុចសុីស RX.300 ពណ៌ទឹកមាស មួយគ្រឿងដែរពាក់ស្លាកលេខ ភ្នំពេញ 2Q.2257 បេីកបរដោយជនជាតិចិន នឹងមាននាក់រួមដំណេីរពីនាក់ ស្រីម្នាក់ នឹងជនជាតិចិនម្នាក់ទៀត ធ្វេី ដំណេីរតាមបណ្ដោយផ្លូវលេខ១៣៩ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចផ្លូវបំបែកជា៤ក៏បុកជាមួយម៉ូតូរបស់ជនរងគ្រោះពេញទំហឹងអូសជិត២០ម៉ែត្រ ដែរបណ្ដាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអណោចអធ័ម ។
តាមសំដីរបស់មិត្តភក្ភជនរងគ្រោះបានឱ្យដឹងថាជនរងគ្រោះ(ស្លាប់)មានឈ្មោះ ឆាយ ភេទប្រុសអាយុ 23 ឆ្នាំ មុខរបរជានិស្សិតនិងជាជំនួយការសាលាឧទ្ធរណ៍ ចំណែកជនជាតិចិន២នាក់នឹងខ្មែរម្នាក់ត្រូវបានសម្ថតកិច្ចនាំខ្លួនទៅកាន់ប៉ុសិ៍នគរបាលរដ្ឋបាលមិត្តភាព ដេីម្បីធ្វេីកាសួរនាំនឹងករសាងសុំណុំរឿងចាត់កាតាមនិតិវិធី។
ក្រោយពេលកេីតហេតុសម្ថតកិច្ចមូលដ្ឋានបានចុះមកដល់ធ្វេីការវាស់វែងរួចរាល់នឹងធ្វេីលិខិប្រគលសាកសពជូនទៅក្រុមគ្រួសារដេីម្បីទទួលយកទៅធ្វេីបុណ្យតាមប្រពៃណីខ្មែរ ៕