សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម ចែកអំណោយសង្រ្គោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៩០០គ្រួសារ
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាបឋមសិក្សាគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម បានរៀបចំពិធីចែកអំណោយសង្រ្គោះបន្ទាន់ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៩០០គ្រួសារ មកពី ០៧ឃុំ ស្ថិតក្នុងស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តមបណ្ដិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍ ន៍ជនបទ។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ឌួង សុវ៉ាង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកតំណាងម្ចាស់ជំនួយ ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូប មន្ត្រីសាលាស្រុក ភូមិ ឃុំ ចូលរួមផងដែរ។
លោកសោម វឺន អភិបាលស្រុករលាប្អៀរ បានរាយការណ៍ជូនថ្នាក់ដឹកនាំអោយដឹងថា អំណោយសប្បុរសធម៌ដែលបាននាំមកចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នោះ គឺជាអំណោយរបស់សមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម ហើយបងប្អូនប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម មី១០កញ្ចប់ ត្រីខ ៤កំប៉ុង ប្រេងឆា ១លីត្រ និងស្កសរ ២គក្រ ។
គួរបញ្ជាក់ផងដែរថា សមាគមសម្របសម្រួលនិងអភិវឌ្ឍសង្គម គឺជាសមាគមក្រៅរដ្ឋាភិបាលដែលបានបំពេញភារកិច្ចមនុស្សធម៍ជាច្រើនឆ្នាំមកហើយនៅកម្ពុជានិងប្រទេសជាច្រើនទៀតពាសពេញពិភពលោក។សមាគមនេះបានរួមចំណែកយ៉ាងច្រើនជួយដល់សង្គមកម្ពុជាដោយធ្វើតែកិច្ចមនុស្សសុទ្ធមិនប្រកាន់ពូជសាសន៍ ពណ៍សំបុរ សាសនា ឡើយ។
ក្នុងបេសកម្មដ៍វិសេសវិសាលនេះ សមាគមសម្របសម្រួលនិងអភិវឌ្ឍសង្គម បានជួយកសាងសាលារៀន មន្ទីរពេទ្យ វិហារអុីស្លាម ចែកអំណោយមនុុុុស្សធម៍ ជួយដល់ជនក្រីក្រ ស្រ្តីម៉េម៉ាយ កុុុុមារកំព្រា ជួយរួមចំណែកយ៉ាងច្រើនជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ៕