ប្រជានេសាទរស់នៅលើបឹងទន្លេសាបក្នុងខេត្តកំពង់ធំត្អូញត្អែរ​ពី​ទិន្នផល​ត្រី​ថយ​ចុះ!

កំពង់ធំ៖ ប្រជានេសាទភាគច្រើនរស់នៅ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បានលើក​ឡើង​ថា ស្ថានភាព​ត្រី​នៅ​ឆ្នាំ​២០១៨ នេះ គឺថយចុះជាងឆ្នាំមុនៗ ធ្វើឲ្យពួកគាត់កាន់តែប្រឈមក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្រោយ​ពេល​ពួក​គាត់​នេសាទ​ត្រី​មិន​សូវ​បាន​ច្រើន​ដូច​ឆ្នាំ​មុនៗ​ឡើយ រហូត​ដល់​ពេល​ខ្លះ ពួក​គាត់ត្រូវរកចាប់ខ្យងដើម្បីយកទៅលក់ជំនួសឲ្យការរកត្រី​ទៅ​វិញ។

មន្ត្រី​ជំនាញ​ជលផល​ខេត្ត ថា​ទិន្នផល​ត្រី​មិន​ថយ​ចុះ​ទេ ប៉ុន្តែ​អាច​ដោយសារ​ពលរដ្ឋ​ប្រៀបធៀប​មិន​ត្រូវ​តាម​ពេលវេលា​ប៉ុណ្ណោះ។

ប្រជា​នេសាទ​នៅ​ឃុំ​ពាមបាង មិន​ទាន់​ដឹង​ប្រាកដ​អំពី​មូលហេតុ​បណ្ដាល​ឲ្យ​ទិន្នផល​ត្រី​នៅ​តំបន់​ពួក​គេ​រស់នៅ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុនៗ​ទេ។ ពលរដ្ឋ​ខ្លះ​យល់​ថា អាច​ដោយសារ​ទឹក​ឆ្ក្ក្ងនឆ្នាំ២០១៨នេះ​ឡើង​គំហុក​ជាង​ឆ្នាំ​មុន ហើយ​ឡើង​ខុស​ពេលវេលា​ត្រី​ពង​ផង ទើប​ធ្វើ​ឲ្យ​ត្រី​ខ្លះ​មិន​ទាន់​ជម្រុះ​ពង​របស់​ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ បញ្ហា​ត្រី​ថយ​ចុះ​ធ្វើ​ឲ្យ​ពួក​គាត់​ដែល​រស់​ពឹង​អាស្រ័យ​លើ​ការ​នេសាទ​តែ​មួយ​មុខ​នោះ ត្រូវ​ជួប​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​រស់នៅ ដូចជា​គ្មាន​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ និង​មិន​មាន​ដី​ស្រែ​ចម្ការ​សម្រាប់​ធ្វើ​ដូច​ពលរដ្ឋ​រស់នៅ​លើ​ដី​គោក​ឡើយ។

ប្រជា​នេសាទ​រស់នៅ​ឃុំ​ពាមបាង មាន​ប្រសាសន៍​ដូចៗគ្នាថា ទិន្នផល​ត្រី​នៅ​ឆ្នាំ​នេះ​ថយ​ចុះ​ខ្លាំង​ជាង​ឆ្នាំ​មុន​ឆ្ងាយ​ណាស់។ ពួកគាត់ថា កាលប៉ុន្មានឆ្នាំមុន បឹង​អភិរក្ស​ទន្លេ​ឆ្មា​រីង និង​មាន​ត្រី​ងាប់​ផង ប៉ុន្តែប៉ុន្តែពេលទឹកឡើងមក ត្រី​នៅ​មាន​ច្រើន​គ្រាន់​បើ ដោយ​ពួក​គាត់​នេសាទ​ក្នុង​មួយ​ថ្ងៃ​អាច​បាន​ចន្លោះ​ពី ៥០ ទៅ ១០០​គីឡូក្រាម។ ចំណែក​នៅ​ខែ​១០ឆ្នាំ២០១៨ នោះ ប្រជា​នេសាទ​រកត្រីបានក្នុងមួយថ្ងៃមិនដល់ ១០​គីឡូក្រាម​ផង។

ជាក់ស្តែង ដោយសារ​ទិន្នផល​ត្រី​ថយ​ចុះ​ខ្លាំង​នៅ​ឆ្នាំ​នេះ ពលរដ្ឋ​មួយ​ចំនួន​នាំ​គ្នា​រក​ខ្យង​ដើម្បី​លក់ដូរ​គ្រាន់​បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ​ទៀត​ផង៖«អា​រឿង​ហ្នឹង​វា​ពិបាក​ដែល​បង​អើយ! មួយៗ​ឮ​តែ​ពោល​ដែរ​ថា​រក​អី​មិន​បាន​សោះ ដាច់ហើយ អ្នកខ្លះទៅរាវខ្យងតាំងពីកូនចៅតូចស្រី​ប្រុស​អស់ទៅហើយ»។

ពលរដភាគច្រើន្ឋ​ត្អូញត្អែរថា ត្រី​កាន់​តែ​ពិបាក​រក ចំណែក​ឧបករណ៍​នេសាទ​របស់​ពួក​គាត់​ជា​លក្ខណៈ​គ្រួសារ​រស់នៅ​លើ​ផ្ទៃ​ទឹក ក៏​កាន់​តែ​ពិបាក​នេសាទ​ថែម​ទៀត ព្រោះ​មន្ត្រី​ជំនាញ​តែង​ចុះ​បង្ក្រាប​ជានិច្ច។ ពួកគាត់ស្នើសុំឲ្យរាជរដ្ឋាភិបាលកំណត់ឧបករណ៍នេសាទ​របស់​ពួក​គាត់​ដែល​រស់​ពឹង​អាស្រ័យ​លើ​មុខ​របរ​មួយ​នេះ​ឲ្យ​បាន​ច្បាស់លាស់ និង​ទូលាយ​ជាង​មុន ជៀសវាង​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ពិបាក​ក្នុង​ការ​ប្រកប​មុខ​របរ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។

មន្ត្រីយោធាម្នាក់ ដែលឈរជើងនៅលើភ្នំច្រមុសបាននិយាយដោយសម្គាល់ថា ទិន្នផល​ត្រី​នៅ​ឆ្នាំ​នេះ​ពិត​ជា​ធ្លាក់​ចុះ​ប្រាកដ​មែន។ ទិន្នផល​ត្រី​ថយ​ចុះ​នៅ​តំបន់​ពួក​គាត់​រស់នៅ គឺ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ពីព្រោះ​អ្នក​ភូមិ​ស្ទើរតែទាំងអស់ទៅហើយដែលរស់ពឹងអាស្រ័យ​លើ​របរ​នេសាទ។ លោក​បញ្ជាក់​ថា បទល្មើស​នេសាទឆ្នាំនេះ ក៏មិនសូវមានច្រើនដូច
មុនៗដែរ ប៉ុន្តែ​ត្រី​នៅ​តែ​មិន​សូវ​សម្បូរ៕

អត្ថបទដែលជាប់ទាក់ទង